ព្រឹត្តិការណ៍ និងព័ត៌មាន

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យមើលខ្សែផ្លូវប្រវែង ២៣ គ.ម ដែលគ្រឿងចក្រ កំពុងអនុវត្តឈូសឆាយសម្រួលការធ្វើដំណើរ

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យមើលខ្សែផ្លូវពីភូមិព្រៃពោធិ ឃុំរំលេច ទៅដល់ភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ...

លោកស្រី នួន មុនីចិន្តា ដឹកនាំក្រុមការងារ ចុះបំពេញបេសកកម្មទៅតាមខេត្តចំនួន ០៣ ដើម្បីចូលរួមទស្សនកិច្ចស្វែងយល់ និងត្រួតពិនិត្យការអនុវត្តគម្រោង

ខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃចន្ទ២រោច-ពុធ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងដៀកូណៀ ខាមបូឌា លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋាន ...

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៏ កាកបាទក្រហមកម្ពុជា

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៏ កាកបាទក្រហមកម្ពុជា យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី ...

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីបើក -បិទវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ...

នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ ជួបប្រជុំពិភាក្សាការងារជាមួយអង្គការ CBN ក្នុងការជំរុញការងារទឹកស្អាត និងអនាម័យជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ...

ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្លូវល្បាយក្រួសចំនួន២គម្រោង នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណប្រតិភូ ក្រសួងអភិវឌ្ឍន៍ជនបទ ...

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ...

ការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូDBST ចំនួន០១ខ្សែ

ខេត្តតាកែវ៖ នាថ្ងៃចន្ទ​ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម​ ផូ​ ផារិទ្ធ​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ...

ផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំ ចំនួន១០ខ្សែប្រវែងសរុប ១១៦ ៨៩០ម ត្រូវបានឯកឧត្តម សាន វិសាល ដឹកនាំគគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំ

ខេត្តព្រៃវែង ÷ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ...

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ...

មន្ត្រីជំនាញរបស់នាយកដ្ឋានថែទាំសុខភាពជនបទបានចូលរួមសិក្ខាសាលាស្តីពីការរចនាគម្រោង”ជើងឯកលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់រោងចក្រ និងសហគមន៍”ដំណាក់កាលទី២

រាជធានីភ្នំពេញ: នាថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមការងារជំនាញរបស់នាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំដោយលោក ឈន ឈឿន ប្រធានការិយាល័យ តំណាងលោកប្រធាននាយកដ្ឋាន និងសហការីបានចូលរួមសិក្ខាសាលាស្តីពីការរចនាគម្រោង"ជើងឯកលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់រោងចក្រ ...

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ១ខ្សែ ប្រវែង៨៦០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ១ខ្សែ ប្រវែង៨៦០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង ៖ នាថ្ងៃព្រហស្បតិ៍១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ...

ឯកឧត្តម ជាម ហ៊ីម អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅអគាររដ្ឋបាលខេត្តត្បូងឃ្មុំ នាយកដ្ឋានថែទាំសុខភាពជនបទ បានរៀបចំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ...

ការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០២ ខ្សែ

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេដាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណ:ប្រតិភូ ...

ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន ...

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញចុះពិនិត្យ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ។ ...

ឯកឧត្ដម សួន សេរីរដ្ឋាន រដ្ឋលេខាធិការ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «សេចក្តីសង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី២ របស់ប្រទេសកម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ០៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ តុលា ឆ្នាំ២០២៣ នេះ ឯកឧត្ដម សួន សេរីរដ្ឋាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ...

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គីនៅវត្តព្រះពុទ្ធអណ្ដែត

នារសៀលថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា គ.ស២០២៣ នៅវត្តព្រះពុទ្ធអណ្ដែត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ...

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ១ខ្សែ ប្រវែង៨៦០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ខេត្តតាកែវ ៖ នាថ្ងៃពុធ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ...

ស្ពានបេតុង ប្រវែង៦០ម៉ែត្រ និងផ្លូវក្រាលដីល្បាយថ្មភ្នំ ប្រវែង ៣ ០០០ម៉ែត្រ នៅខេត្តមណ្ឌលគិរី ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ...

ឯកឧត្តម អ៊ុក ពញ្ញា ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងចុះពិនិត្យមើលជាក់ស្តែងសមិទ្ធផលនៅក្នុងខេត្តក្រចេះ

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ...

ឯកឧត្តម ជា ស្រ៊ុន ដឹកនាំក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពស្ពានបេតុង និងផ្លូវ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម ÷ នាថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន ...

(no title)

ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ១៣កើត ខែអស្សុជ  ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣   ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ខេត្ត ...

ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាកម្មវិធី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារខេមរាអង្គរ និងស្ប៉ា ខេត្តសៀមរាប ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ...

​ ឯកឧត្តម​ សាន​ វិសាល​ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវ ក្រាលដោយក្រួសក្រហមចំនួន ២ខ្សែ

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ច ស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី​ ២៧ ខែតុលា​ ឆ្នាំ២០២៣​ គណៈ​កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយ​ ឯកឧត្តម​ ...

លោកជំទាវ លីម មុយឡេង អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ...

លោក សំ នីតូ អមដំណើរគណៈប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ចំនួន២ខ្សែ ក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាថ្ងៃព្រហស្បតិ៍១២កើត-សុក្រ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៣ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត បានចូលរួមអមដំណើរគណៈប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមហ៊ុន ...

នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍បានធ្វើការកែលម្អ និងតភ្ជាប់ឡើងវិញរួចរាល់ហើយ លើផ្លូវប្រវែង ៥០០០

បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀង បានស្រកនិងមានសភាពធម្មតាឡើងវិញ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការកែលម្អ និងតភ្ជាប់ឡើងវិញរួចរាល់ហើយ លើផ្លូវប្រវែង ៥០០០ ម៉ែត្រ ដែល ស្ថិតនៅភូមិអូរណា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀង៕ ...

ក្រុមស្នូលនៃក្រុមប្រើប្រាស់ទឹក និងអនាម័យនៅតាមស្រះសហគមន៍ ទាំង៩កន្លែង ត្រូវបានបង្កើតឡើងដោយ ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ស សេន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានរួមសហការជាមួយក្រុមការងារបច្ចេកទេសនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ(PMU) បានចុះបង្កើត និងជ្រើសរើសក្រុមស្នូលនៃក្រុមប្រើប្រាស់ទឹក និងអនាម័យនៅតាមស្រះសហគមន៍នីមួយៗនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដែលមានសមាភាពមកពីអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ ...

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ” នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានកុ្រមការងារយេនឌ័រ ...

លោក ឌុច សុផានិត អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យជាបឋមផ្លូវជនបទមួយខ្សែនៅស្រុកឈូក

ខេត្តកំពត៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ឌុច សុផានិត អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោក ឡោ ឡូរ៉ុង ...

Recent Posts

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ដីឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ១២ ៦៦៩ ៥៣៥
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ