เว็บหวยออนไลน์

នាយកដ្ឋានថែទាំសុខភាពជនបទ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង  រដ្ឋបាលស្រុករមាសហែក គាំទ្រដោយអង្គការ UNICEF បំផុសប្រជាពលរដ្ឋ ឲ្យសាងសង់បង្គន់អនាម័យលូភ្លោះប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងឃុំត្រស់ ស្រុករមាសហែក

ចែលរំលែក
photo 2023 09 30 11 23 41

ខេត្តស្វាយរៀង : កាលពីថ្ងៃពុធ-សុក្រ ១៣-១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈន ឈឿន ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានសហការជាមួយលោក កែវ ហាក់ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងលោក ផុ ហុងទីតូ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃរដ្ឋបាលស្រុករមាសហែក គាំទ្រដោយអង្គការ UNICEF បានបំផុស (Triggering) ដល់ប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំត្រស់ ស្រុករមាសហែក ជាពិសេសសំដៅដល់ គ្រួសារក្រ និងក្រ២  ដើម្បីសាងសង់បង្គន់អនាម័យលូភ្លោះប្រើប្រាស់ផ្ទាល់ខ្លួន។

 

ក្នុងឱកាសនោះដែរ ក្រុមការងារក៍បានជូបពិភាក្សាជាមួយអ្នកផ្គត់ផ្គង់បង្គន់អនាម័យ (LBO) ក្នុងឃុំមុខដា ស្រុករមាសហែក ដើម្បីជាការទំនាក់ទំនងរវាងតម្រូវការ និងការផ្គត់ផ្គង់ (Demand and Supply Side) ឱ្យមានដំណើរការរលូន។ ជាលទ្ធផលបង្ហាញថា៖

 

១. ប្រជាពលរដ្ឋបានយល់ដឹងថ្មីៗបន្ថែមទៀត អំពីការទុកដាក់កាកសំណល់លាមកប្រកដោយសុវត្ថិភាព តាមរយៈការធ្វើប្រព្រឹត្តកម្មនៅនឹងកន្លែង (On-Site Safely Managed Sanitation-SMS) ដែលមិនតម្រូវឱ្យចំណាយលុយកាក់ក្នុងការបូមស្តារពេលបង្គន់ពេញម្តងៗ

ប្រជាពលរដ្ឋមានតម្រូវសង់បង្គន់លូភ្លោះ ដែលជាបច្ចេកទេសថ្មីៗ ដែលត្រូវរាយការជាបន្តបន្ទាប់តាមរយៈមេភូមិនិមួយៗ

 

២. ទទួលបានកិច្ចសហការបានល្អពីសំណាក់អ្នកផ្គត់ផ្គង់ (LBO) ក្នុងការដើរតួរយ៉ាងសំខាន់ដើម្បីផ្តល់សេវាអនាម័យប្រកបដោយនិរន្តរភាព និងអនាម័យសុវត្ថិភាព

 

៣. ជនបង្គោលឃុំនិមួយៗនឹងរៀបចំផែនការបំផុស (Triggering) បន្តទៅដល់ប្រជាពលរដ្ឋតាមភូមិនិមួយៗ ជាពិសេសគ្រួសារក្រ​១ និងក្រ២ ក្នុងការសង់បង្គន់លូភ្លោះនេះ៕

photo 2023 09 28 20 18 36photo 2023 09 28 20 18 42photo 2023 09 30 11 23 38photo 2023 09 30 11 23 40photo 2023 09 30 11 23 41 2photo 2023 09 30 11 23 41

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522