เว็บหวยออนไลน์

ទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការអបអរសារទរ និងគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋាន “គម្រោងព្រែកជីកហ្វូណនតេជោ” ។

ចែលរំលែក
3 5
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការអបអរសារទរ និងគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋាន “គម្រោងព្រែកជីកហ្វូណនតេជោ” ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការអបអរសារទរ និងគាំទ្រយ៉ាងពេញទំហឹងតាមរយៈ ការវាយជួង ទូងស្គរ និងវាយឃ្មោះ ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សូមជម្រាបជូនថាផងដែរថា៖ “គម្រោងព្រែកជីកហ្វូណនតេជោ” ត្រូវបានបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមបំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជាដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ហើយគឺជាការផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា៕
1 5
default
2 5
default
3 5
default
4 5
default

5 5 6 5 7 4 8 4 9 4 10 4 11 3 12 4 13 4 14 3 15 3

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522