ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគម្រោង អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍ, ពីការឱ្យខ្ចីផ្ទាល់ពីរដ្ឋ, និងពីមូលបត្ររដ្ឋ
- ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ឯកឧត្តម លោកជំទាវ ជានាយក នាយករង និងប្រធានគ្រប់គ្រងគម្រោង និងលោក លោកស្រី ជាមន្ត្រីជំនាញតាមគម្រោងពីក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ២៧រូប បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍ, ពីការឱ្យខ្ចីផ្ទាល់ពីរដ្ឋ, និងពីមូលបត្ររដ្ឋ ដែលរៀបចំដោយអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អ.ស.ប.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឈួន សំរិទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
