เว็บหวยออนไลน์

គ្រួសារក្រីក្រចំនួន ១៣៦គ្រួសារ ក្នុងភូមិចំនួន២៤ភូមិ ក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលបានសម្ភារបង្គន់អនាម័យ

ចែលរំលែក
photo 2024 01 23 12 38 09

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤  លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីចែកសម្ភារបង្គន់អនាម័យ (ស័ង្កសី ដែកគោល និងស៊ីម៉ងត៍) ដល់គ្រួសារក្រីក្រចំនួន ១៣៦គ្រួសារ ក្នុងភូមិចំនួន២៤ភូមិ ក្នុងឃុំបេង ដោយអង្គការ CIDO ក្រោមអធិបតីភាព ឯកឧត្តម ហោ ជិនវិរយុទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃអភិបាលខេត្តឧត្តរមានជ័យ នៅបរិវេណសាលាឃុំបេង ស្រុកបន្ទាយអំពិល ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុកបន្ទាយអំពិល លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ កងកម្លាំងទាំង៣ប្រភេទ លោកប្រធានអង្គការ CIDO តំណាងអង្គការ FH-Cambodia លោកគ្រូ អ្នកគ្រូលោកមេភូមិ  សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរូមសរុប១៨៣នាក់៕

photo 2024 01 23 12 38 09photo 2024 01 23 13 07 59photo 2024 01 23 13 08 00photo 2024 01 23 13 08 02photo 2024 01 23 13 11 27

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522