เว็บหวยออนไลน์

គង់ អៀងរី អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារជំនាញការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយអាជ្ញាធរថ្នាក់ស្រុក ដោយមានការចូលរួមពីលោកស្រីអភិបាលរង នៃគណៈអភិបាលស្រុកឈូក រួមជាមួយអង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD) ចូលរួមធ្វើជាគ្រូបង្គោល ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីអំពី បញ្ចប់ការបន្ទោបង់ពាសវាលពាស

ចែលរំលែក
photo 2023 09 12 09 05 47

ខេត្តកំពត៖ នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក គង់ អៀងរី  អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារជំនាញការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយអាជ្ញាធរថ្នាក់ស្រុក ដោយមានការចូលរួមពីលោកស្រីអភិបាលរង នៃគណៈអភិបាលស្រុកឈូក រួមជាមួយអង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD) ចូលរួមធ្វើជាគ្រូបង្គោល ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីអំពី គោលការណ៍វាយតម្លៃ ភូមិ ឃុំ ស្រុក ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដល់ជនបង្គោលអនាម័យថ្នាក់ភូមិ ឃុំ និងស្រុក ចំនួន៣ឃុំ រួមមាន ឃុំតេជោអភិវឌ្ឍន៍ ឃុំតាកែន និងឃុំត្រពាំងភ្លាំង ស្មើនឹង២៣ភូមិ នៅក្នុងស្រុកឈូក ខេត្តកំពត ដោយអ្នកចូលរួមសរុបចំនួន ២៩នាក់។

 

វគ្គបណ្តុះបណ្តាលនេះគឺបានរួមចំណែកជួយដល់ជនបង្គោលអនាម័យថ្នាក់ភូមិ ឃុំ និងស្រុកទាំងអស់បានយល់ដឹងកាន់តែច្បាស់ពីគោលការណ៍វាយតម្លៃ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) បន្ថែមមួយកម្រិតទៀត ព្រមទាំងជំរុញដល់ប្រជាពលរដ្ឋ ឱ្យប្រើប្រាស់បង្គន់អនាម័យគ្រប់ខ្នងផ្ទះទូទាំងខេត្តកំពត៕

photo 2023 09 12 09 05 46photo 2023 09 12 09 05 31photo 2023 09 12 11 11 10photo 2023 09 12 12 20 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522