เว็บหวยออนไลน์

ក្រុមការងារបច្ចេកទេសទឹកស្អាតអនាម័យ អញ្ជើញចុះទស្សនកិច្ចស្ថានីយផលិតទឹកស្អាតសហគមន៍ កន្លែងលាងសម្អាតដៃ នៅប្រទេសចិន

ចែលរំលែក
photo 2024 03 27 12 12 11

ប្រទេសចិន៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាតអនាម័យ ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស, ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និង លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញចុះទស្សនកិច្ចស្ថានីយផលិតទឹកស្អាតសហគមន៍ Shangyu កន្លែងលាងសម្អាតដៃ និងការផ្គត់ផ្គង់ទឹកស្អាត នៅសាលាបឋមសិក្សា Wang Chong ស្ថិតនៅសង្កាត់ Shangyu ក្រុង Shaoxing ខេត្ត Zhejiang។

 

ការចុះទស្សនកិច្ច ខាងលើនេះ គឺដើម្បីស្វែងយល់អំពី ការផ្គត់ផ្គង់ទឹកស្អាតដល់សហគមន៍ និងសិស្សានុសិស្ស ដូចខាងក្រោម៖

–  ស្ថានីយផលិតទឹកស្អាត Shangyu ដែលអាចផលិតទឹកស្អាតបានប្រមាណ ៨៥០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រហែល ២០០០ នាក់ (ប្រហែល ៥០០ គ្រួសារ) ដោយលក់ជូន ០១ ម៉ែត្រគូប ក្នុងតម្លៃ  ០១យ័នចិន

–  កន្លែងលាងសម្អាតដៃ និងការផ្គត់ផ្គង់ទឹកស្អាត គឺសម្រាប់សិស្សានុសិស្សចំនួន ៨០០ នាក់៕

photo 2024 03 27 12 12 06photo 2024 03 27 12 12 11photo 2024 03 27 12 12 14photo 2024 03 27 12 12 21photo 2024 03 27 12 12 24photo 2024 03 27 12 12 29photo 2024 03 27 12 12 32photo 2024 03 27 12 13 00photo 2024 03 27 12 13 11

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522