เว็บหวยออนไลน์

ក្រុមការងារបច្ចេកទេសទឹកស្អាតអនាម័យ អញ្ជើញចុះទស្សនកិច្ចទីកន្លែងផលិតថាមពលអគ្គិសនីដោយប្រើប្រព័ន្ធសូឡា និងសហគមន៍គំរូ នៅប្រទេសចិន

ចែលរំលែក
photo 2024 03 30 12 59 36

ប្រទេសចិន៖ នៅថ្ងៃសុក្រ ៥រោច និងថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាតអនាម័យ ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស, ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និង លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញចុះទស្សនកិច្ចកន្លែងផលិតថាមពលអគ្គិសនីដោយប្រើប្រព័ន្ធសូឡា និងសហគមន៍គំរូ នៅខេត្តក្នុងប្រទេសចិនដូចខាងក្រោម៖

 

–  ទីកន្លែងផលិតថាមពលអគ្គិសនីដោយប្រើប្រព័ន្ធសូឡា នៅសាលាបឋមសិក្សា Nengyu មានសិស្សានុសិស្សចំនួន ៦៥០ នាក់ ដែលអាចផលិតអគ្គិសនីបាន ៤៧KW /ម៉ោង ។ ថាមពលអគ្គិសនីដែលសល់ពីការផ្គត់ផ្គង់សម្រាប់សិស្សានុសិស្ស សាលាបានលក់បន្តទៅជូនរដ្ឋ។

–  ទីកន្លែងផលិតថាមពលអគ្គិសនីដោយប្រើប្រព័ន្ធសូឡា នៅមន្ទីរពេទ្យចិនសែ TCM ស្ថិតនៅសង្កាត់ Yuanma ក្រុង Kunming ខេត្ត Yunnan អាចផលិតអគ្គិសនីបាន ៦១០ KW /ម៉ោង។ ថាមពលអគ្គិសនីដែលមន្ទីរពេទ្យផលិតបាននេះ  មន្ទីរពេទ្យមិនបានយកមកប្រើប្រាស់ទេ គឺលក់បន្តទៅជូនរដ្ឋ។

–  ទស្សនកិច្ចសហគមន៍គំរូ Zixi ស្ថិតនៅភូមិ Zixiyi  ក្រុង Zixi ខេត្ត Chuxiong ដើម្បីពិនិត្យទីកន្លែងផ្គត់ផ្គង់ទឹកស្អាត និងការប្រព្រឹត្តកម្មទឹកកខ្វក់ដល់សហគមន៍ ដោយ យកទឹកពីប្រភពទឹកទំនប់មកធ្វើប្រព្រឹត្តកម្មចែកចាយដល់សហគមន៍ដែលមានប្រជាពលរដ្ឋចំនួន ៣៩៩ នាក់ (៨៦ គ្រួសារ) សម្រាប់ផឹក និងប្រើប្រាស់ប្រចាំថ្ងៃ និង ការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់ធ្វើកសិកម្មរបស់សហគមន៍នៅសហគមន៍គំរូ Zixi ៕

photo 2024 03 30 12 59 27photo 2024 03 30 12 59 36photo 2024 03 30 12 59 41photo 2024 03 30 12 59 52photo 2024 03 30 13 00 03

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522