ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចូលរួមសម្របសម្រួលកិច្ចប្រជុំ ប្រចាំត្រីមាសទី៣ និងផែនការអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២៤ របស់ក្រុមការងារវិស័យផ្គត់ផ្គត់ទឹកស្អាត និងអនាម័យជនបទ ក្រុងព្រៃវែង
- ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តព្រៃវែង៖នាថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ លោកស្រី យ៉ុន ផល្លា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានចូលរួមសម្របសម្រួល កិច្ចប្រជុំប្រចាំត្រីមាសទី៣ និងផែនការអនុវត្តបន្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់ក្រុមការងារវិស័យផ្គត់ផ្គត់ទឹកស្អាត និងអនាម័យជនបទ ក្រុងព្រៃវែង នៅសាលប្រជុំសាលាក្រុងព្រៃវែង ក្រោមអធិបតីភាព លោក ប៊ន់ វាសនា អភិបាលរងក្រុងព្រៃវែង។ សមាសភាពអញ្ជើញចូលរួមមាន ការិយាល័យពាក់ព័ន្ធ លោក លោកស្រី ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់គ្រប់សង្កាត់ និងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម អង្គការស្អាតកម្ពុជា សរុប ១៨នាក់ ស្រី ០៥នាក់៕
