เว็บหวยออนไลน์

ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅក្នុងខេត្តស្វាយរៀង

ចែលរំលែក
photo 2025 03 05 20 39 56

ខេត្តស្វាយរៀង ៖ នាថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោក យស ស៊ីមករា អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ ចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍ និងភូមិស្វាយធំ ឃុំស្វាយរំពារ   ស្រុកស្វាយទាប  ខេត្តស្វាយរៀង ដោយមានការចូលរួមពី លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្ត្រីជំនាញថ្នាក់ខេត្ត និងការចូលរួមសហការពីក្រុមប្រឹក្សាឃុំ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូម(គ.អ.ភ) ។

នាឱកាសចុះផ្ទៀងផ្ទាត់លទ្ធផល និងវាយតម្លៃ គឺដើម្បីពិនិត្យពីការអភិវឌ្ឍរបស់ភូមិគំរូ ដែលបានស្នើដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ព្រមទាំងសិក្សាពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។

បន្ទាប់ពីបានផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំង ២ភូមិ នៅក្នុងខេត្តស្វាយរៀងរួចមក ក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃនេះជាមួយក្រុមការងារមន្ទីរក្នុងការកំណត់ និងឯកភាពនូវលទ្ធផលរួមក្នុងការចាត់ចំណាត់ភូមិគំរូ ព្រមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការបញ្ចូលប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធព័ត៌មានវិទ្យាផងដែរ។

photo 2025 03 05 19 48 59 photo 2025 03 05 19 49 01 photo 2025 03 05 19 49 04 photo 2025 03 05 20 39 52 photo 2025 03 05 20 39 53 photo 2025 03 05 20 39 54 photo 2025 03 05 20 39 55 photo 2025 03 05 20 39 56 photo 2025 03 05 21 00 13 photo 2025 03 05 21 00 17

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522