ក្រុមការងារថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ សហការជាមួយអជ្ញាធរចុះចែកសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យជូនគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ០២ ឃុំ
- ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:៥៥ ព្រឹក
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តព្រះសីហនុ ÷ នាថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ សហការជាមួយអជ្ញាធរភូមិ ឃុំ នគរបាលប៉ុស្តិ៍ និងប្រជាការពារ ចុះចែកសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យជូនគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ០២ ឃុំ នៅស្រុកព្រៃនប់ ស្ថិតក្នុងឃុំសាមគ្គី បានចែកជូនសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យដល់គ្រួសារប្រជាពលរដ្ឋ បានចំនួន ៩៣គ្រួសារ និងឃុំសំរ៉ុង បានចែកជូនសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យដល់គ្រួសារប្រជាពលរដ្ឋ បានចំនួនសរុប ៣២ គ្រួសារ៕
