เว็บหวยออนไลน์

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់លិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច (ជង)ចំនួន ២សហគមន៍

ចែលរំលែក
photo 2024 11 11 18 45 11

ខេត្តកោះកុង៖ នៅថ្ងៃចន្ទ ១១កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំពិធីប្រគល់លិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច (ជង)ចំនួន ២សហគមន៍ នៅភូមិជំនាប់ ឃុំជំនាប់ និង ភូមិប្រឡាយ ឃុំប្រឡាយ  ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី  អ៊ី នារីនេត អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង  លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។ ពិធីនេះក៏មានការចូលរួមពី ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត អាជ្ញាធរថ្នាក់ស្រុក ឃុំ ភូមិ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងតំណាងសហគមន៍ជនជាតិដើមភាគតិច (ជង)មក ០២ ភូមិ សរុបចំនួន ៥៨ នាក់ (ស្រ្តី ៣១នាក់) ។

 

ការរៀបចំពិធីប្រគល់លិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ទាំង ២សហគមន៍ នេះមានគោលបំណងបង្ហាញការអបអរសាទរជាមួយសហគមន៍ជនជាតិដើមភាគតិច ដែលទទួលបានលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ពីក្រសួងអភិវឌ្ឍន៍ជនបទ, ជំរុញ និងលើកទឹកចិត្តដល់សហគមន៍ជនជាតិដើមភាគតិចដទៃទៀត ក្នុងការស្នើសុំទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ និងដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទលើបងប្អូនជនជាតិដើមភាគតិច៕

photo 2024 11 11 18 45 11 2 photo 2024 11 11 18 45 11 3 photo 2024 11 11 18 45 11 photo 2024 11 11 18 45 12 2 photo 2024 11 11 18 45 12 3 photo 2024 11 11 18 45 12 4 photo 2024 11 11 18 45 12 5 photo 2024 11 11 18 45 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522