ក្រសួងអភិវឌ្ឍន៍ជនបទ នឹងជ្រើសរើសនិស្សិតឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឆ្នាំ២០២៤
- ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៩:៤៧ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ រួមជាមួយឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ, ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ, ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
យោងតាមស្មារតីអង្គប្រជុំ ក្រសួងនឹងរៀបចំសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសមន្ត្រីរាជការនាពេលខាងមុខដោយមានរយៈពេលមួយខែ។




