เว็บหวยออนไลน์

ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកិច្ចប្រជុំដោះស្រាយប្រឈមពាក់ព័ន្ធនឹងការងារគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ចែលរំលែក
photo 2024 06 05 14 36 52 2

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដោះស្រាយប្រឈមពាក់ព័ន្ធនឹងការងារគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម លឹម ស៊ីដានីន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។

 

កិច្ចប្រជុំ ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានសមាសភាពរួមមាន ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ នៃក្រសួងទាំងពីរ។

 

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាស្វែងរកដោះស្រាយបញ្ហាប្រឈមមួយចំនួន លើការគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈកិច្ចពិភាក្សាគ្នាយ៉ាងផុលផុស ប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់ និងបរិយាកាសស្និទ្ធស្នាលជាទីបំផុត រវាងសហប្រធានកិច្ចប្រជុំនៃក្រសួងទាំងពីរ ដោយសម្រេចលទ្ធផលដូចខាងក្រោម ៖

 

១ . លើកយកអនុក្រឹត្យលេខ ១៤១ អនក្រ.បក និងលេខ ១៩៧ អនក្រ.បក គណៈកម្មការចំពោះកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បន្តពិភាក្សាជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ។

២ . គណៈកម្មការចំពោះកិច្ចនៃក្រសួងទាំងពីរ នឹងត្រូវរៀបចំប្រព័ន្ធផ្លាស់ប្តូរអេឡិចត្រូនិចខ្សែផ្លូវរួម ដែលគ្រប់គ្រងដោយក្រសួងទាំងពីរ ដើម្បីអាចដាក់បញ្ចូលក្នុងផែនទីតែមួយ។

៣ . គណៈកម្មការចំពោះកិច្ចរបស់ក្រសួងទាំងពីរ នឹងបន្តសហការធ្វើការជាមួយគ្នាលើការងាររៀបចំបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ដែលអាចប្រើប្រាស់បាន និងឆ្លើយតបទៅនឹងការរីកចម្រើន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

៤ . បន្ដការធ្វើចំណាត់ថ្នាក់ផ្លូវថ្នល់ និងការកែប្រែចំណាត់ថ្នាក់ផ្លូវថ្នល់ ឡើងវិញ នឹងត្រូវកំណត់ដោយអនុក្រឹត្យ ដែលរៀបចំស្នើឡើងដោយក្រសួងទាំងពីរ ដោយអនុលោមតាមច្បាប់ផ្លូវថ្នល់។

៥ . គណៈកម្មការចំពោះកិច្ច និងមន្ទីរនៃក្រសួងទាំងពីរ នឹងត្រូវស្រង់ និងពិនិត្យលើបញ្ជីខ្សែផ្លូវដែលត្រួតស៊ីគ្នាពេលបច្ចុប្បន្ន ដើម្បីជាមូលដ្ឋានក្នុងការសម្រេច៕

photo 2024 06 05 14 36 51 2 photo 2024 06 05 14 36 51 photo 2024 06 05 14 36 52 2 photo 2024 06 05 14 36 52 3 photo 2024 06 05 14 36 52

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522