เว็บหวยออนไลน์

កញ្ញា ច័ន្ទថេត សុខាទេវា និងមន្ត្រីពាក់ព័ន្ធអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស ស្តីពីការប៉ាន់ស្មានកម្មវិធីតាមដានរួមគ្នាសម្រាប់ប៉ាន់ស្មានសូចនាករទឹកស្អាតនិងអនាម័យកម្រិតគ្រួសារ

ចែលរំលែក
photo 2025 02 06 15 05 13

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍០៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ  ឆ្នាំ២០២៥  កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស អមដោយ មន្ត្រីនៃនាយកដ្ឋានថែទាំសុខភាពជនបទ និងមន្រ្តីនៃនាយកដ្ឋានផ្តត់ផ្គង់ទឹកជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស ស្តីពីការប៉ាន់ស្មានកម្មវិធីតាមដានរួមគ្នាសម្រាប់ប៉ាន់ស្មានសូចនាករទឹកស្អាតនិងអនាម័យកម្រិតគ្រួសារ ក្រោមអធិបតីភាពឯកឧត្តម ទ្រី ឬទ្ធា អគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ក្រសួងជំនាញពាក់ព័ន្ធ និងអង្គការដៃគូចំនួន ២៤រូប ស្រ្តី៨រូប ដែលកម្មវិធីនេះឧបត្ថម្ភគាំទ្រដោយអង្គការ UNICEF ។

 

ការរៀបចំសិក្ខាសាលានេះឡើងដើម្បីពិភាក្សាទៅលើប្រភពទិន្នន័យ លទ្ធភាពដែលអាចរកទិន្នន័យ ការធ្វើចំណាត់ទិន្នន័យ រួមទាំងវាស់វែងសូចនាករសម្រាប់គាំទ្រដល់យន្តការរាយការណ៍ទិន្នន័យទាំងថ្នាក់ជាតិ និងអន្តរជាតិ ប្រកបដោយភាពត្រឹមត្រូវ និងទាន់ពេលវេលា។

photo 2025 02 06 15 05 13 2 photo 2025 02 06 15 05 13 photo 2025 02 06 15 05 14 photo 2025 02 06 15 05 15 photo 2025 02 06 15 05 16

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522