
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការពិនិត្យបរិបទការងារ និងពង្រឹងការអនុវត្តរបស់អង្គភាពជំនាញ
២ ម៉ោងមុន ថ្ងៃទី២៩ ខែមេសា ២០២៥
ខេត្តរតនៈគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរ បានរួមដំណើរជាមួយក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ដែលដឹកនាំដោយ លោក យស ស៊ីមករា អនុប្រធាននាយកដ្ឋាន និងសមាជិកក្រុមការងារ ដើម្បីចុះពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃភូមិគំរូចំនួន២ភូមិ ២ស្រុកគឺភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ និងភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី សមាសភាពចូលរួមមានសមាជិកក្រុមប្រឹក្សាឃុំទាំងពីរ លោកប្រធានភូមិទាំងពីរ និងលោកចាស់ទុំក្នុងភូមិ។
ក្នុងការចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ ដោយស្ថិតលើចំណុច៥គឺ
1-សេដ្ឋកិច្ច
2-សង្គម និងវប្បធម៌
3-សុខភាពនិងបរិស្ថានរស់នៅ
4-ហេដ្ឋារចនាសម្ព័ន្ឋ
5-អភិបាលកិច្ចល្អ