
លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី ៤ ឆ្នាំ ២០២៥ – ២០៣០
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ល្ងាច
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១ រោច ខែបុស្សឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករាឆ្នាំ២០២៥ ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ កអជ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្តីព្រាង “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ ២០២៥ -២០២៨” ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។