
លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី ៤ ឆ្នាំ ២០២៥ – ២០៣០
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ល្ងាច
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមក្នុងព្រះរាជពិធីប្រទានកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងជ័យ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រារព្ធឡើងនៅវិមានឯករាជ្យ ៕