ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងសម្រេច សេចក្តីព្រៀងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០២៤-២០២៨
៣ ម៉ោងមុន ថ្ងៃទី៣ ខែធ្នូ ២០២៤
ប្រទេសថៃ៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: និងជាតំណាងឧត្តមមន្រ្តីអាស៊ានក្នុងការអភិវឌ្ឍន៍ជនបទនិងលុបបំបាត់ភាពក្រីក្រ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានស្តីពីការបំពេញបន្ថែមរវាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះបានពិភាក្សាប្រមូលធាតុចូល សម្រាប់បំពេញបន្ថែមដាក់ចូលក្នុងរបៀបវារៈរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ថ្នាក់ដឹកនាំជាឧត្តមមន្រ្តីអាស៊ាន តំណាងប្រទេសសមាជិកអាស៊ាន រួមជាមួយភាគី២រូបទៀតគឺ ឯកឧត្តម ថេង បញ្ញាធន អគ្គនាយកផែនការ នៃក្រសួងផែនការ និងលោក ណូយ ជំនាញ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។