ឯកឧត្តម គុយ ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ដត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

ចែលរំលែក
photo 2024 09 17 14 58 40

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ដត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ស៊ឹម សុខព្រី អនុរដ្ឋលេខាធិការ  ឯកឧត្តម ញ៉ែម សារី  អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ហុក បូទី ទីប្រឹក្សាអមក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង សរុបចំនួន ៤៨រូប ស្រី ១១រូប ។

 

បន្ទាប់ពីស្តាប់របាយការណ៍ និងមតិស្វាគមន៍របស់ឯកឧត្តមអភិបាលរងខេត្ត និងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ដត្រីមាសទី៤ ដោយលោកប្រធានមន្ទីររួចមក ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងការស្រលាញ់រាប់អានដ៍ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ និងបានជម្រាបជូនអំពីកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖

 

១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

៣៖ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

 

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ដូចខាងក្រោម៖

-បន្ដអនុវត្តកម្មវិធីអាទិភាពទាំង៤របស់ក្រសួងឲ្យបានសកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួង

-បន្ដថែរក្សាសមិទ្ធផលដែលមានស្រាប់របស់ក្រសួង និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត។

-បន្ដខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែស៊ីជម្រៅអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨

-បន្ដចុះពិនិត្យការអនុវត្តគម្រោងដៃគូរឲ្យបានជាប់ជាប្រចាំ និងណែនាំអ្នកទទួលការសាងសង់ផ្លូវពង្រឹងគុណភាពសំណង់ និងរៀបចំសុវត្ថិភាពចរាចរណ៍ឲ្យបានត្រឹមត្រូវ

-បន្ដយកចិត្តទុកដាក់លើមន្ត្រីដែលមានពិការភាព មានផ្ទៃពោះ និងជួបផលវិបាកផ្សេងៗ

-បន្ដចុះសួរសុខទុក្ខមន្ត្រីមានជំងឺ ឬមរណភាព។

 

នៅថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិកា បានបន្ដចុះពិនិត្យសហគមន៍អភិវឌ្ឍន៍បន្លែភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលសហគមន៍នេះមាន សមត្ថភាពផ្គត់ផ្គង់បន្លែដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ត្រឡាច ត្រសក់ ននោង និងត្រប់ ដែលអាច ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តស្វាយរៀងបាន ២តោន ក្នុងមួយថ្ងៃ នៅរដូវប្រាំង និង១តោនក្នុងមួយថ្ងៃនៅរដូវវស្សា៕

photo 2024 09 17 14 57 19 photo 2024 09 17 14 57 20 photo 2024 09 17 14 57 23 photo 2024 09 17 14 57 24 photo 2024 09 17 14 57 25 2 photo 2024 09 17 14 57 25 photo 2024 09 17 14 58 40 photo 2024 09 17 14 58 41 photo 2024 09 17 14 58 42 photo 2024 09 17 14 58 43

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ