ក្រុមការងារការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះត្រួតពិនិត្យផ្លូវថែទាំជាលក្ខណ:ប្រចាំ ចំនួន០១ ខ្សែ ឆ្លងកាត់ឃុំចំនួន ០៣ នៃស្រុកព្រះស្ដេច

ចែលរំលែក
photo 2024 09 10 15 57 17 3

ខេត្តព្រៃវែង៖ នាថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យផ្លូវជនបទ  បានចុះត្រួតពិនិត្យផ្លូវថែទាំជាលក្ខណ:ប្រចាំ ចំនួន០១ ខ្សែ ពីភូមិព្រៃរុន-ភូមិតាប៉ើ ឆ្លងកាត់ឃុំចំនួន ០៣ឃុំ គឺឃុំព្រះស្តេច ស្រុកព្រះស្តេច  ឃុំឬស្សីស្រុក នឹងឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង ប្រវែង ១២ គ.ម ទទឹងខ្នងលើ ៦ម ក្រាលល្បាយខ្សាច់ភ្នំ ។

ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ មានសេចក្តីរីករាយ ដែលបានថ្នាក់ដឹកនាំគ្រប់លំដាក់ថ្នាក់ ជាពិសេស សូមថ្លែងអំណរគុណដល់ ឯកឧត្តម ឆាយ ឫទ្ធិសែន  រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ។

សូមបញ្ជាក់ផងដែរថាឆ្នាំ២០២៤នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងទទួលបានការងារថែទាំជាលក្ខណ: ប្រចាំដោយក្រាលល្បាយក្រួស និងខ្សាច់ភ្នំ សរុបចំនួន ១១ខ្សែ មានប្រវែងសរុប ១១១,៩៩គីឡូម៉ែត្រ ។

photo 2024 09 10 15 57 17 2 photo 2024 09 10 15 57 17 3 photo 2024 09 10 15 57 17 4 photo 2024 09 10 15 57 17 5 photo 2024 09 10 15 57 17 6 photo 2024 09 10 15 57 17 7 photo 2024 09 10 15 57 17

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ