ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំប្រតិភូក្រសួងពិនិត្យស្ថានភាពផ្លូវ និងស្ពានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅស្រុកបូរីជលសារ និងស្រុកទាំង
២ ម៉ោងមុន ថ្ងៃទី៩ ខែតុលា ២០២៤
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្នាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ តំណាងអង្គទូត អង្គការជាតិ អង្គការអន្តរជាតិ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត សរុបចំនួនប្រមាណ ៣៨០រូប៕