ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ចេញជាផ្លូវការ នូវរបាយការណ៍ពាក់កណ្តាលឆ្នាំ (Biannual Report) របស់ធនាគារពិភពលោក ស្តីពីសេដ្ឋកិច្ចកម្ពុជា

ចែលរំលែក
photo 2024 06 06 12 33 43

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Le Royal ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ចេញជាផ្លូវការ នូវរបាយការណ៍ពាក់កណ្តាលឆ្នាំ (Biannual Report) របស់ធនាគារពិភពលោក ស្តីពីសេដ្ឋកិច្ចកម្ពុជាជាផ្លូវការ ក្រោមចំណងជើង “ការងើបឡើងវិញនៃការនាំចេញ និងការផ្លាស់ប្តូរបរិបទពាណិជ្ជកម្មរបស់កម្ពុជា” ដោយបានផ្តោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធអប់រំសម្រាប់អនាគតកម្ពុជា។ កិច្ចប្រជុំខាងលើ ត្រូវបានអមដំណើរដោយលោកស្រី គង់ សោភា ប្រធានការិយាល័យអាស៊ាន និងសហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មកពីបណ្ដាក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលពាក់ពន្ធ័ សរុបចំនួន ១១០នាក់។

 

យោងតាមការបញ្ជាក់របស់ធនាគារពិភពលោក (World Bank) សេដ្ឋកិច្ចរបស់កម្ពុជារំពឹងរក្សាបានកំណើនក្នុងរង្វង់ ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,១% សម្រាប់ឆ្នាំ២០២៥។ ប៉ុន្តែកំណើននេះមិនទាន់គ្រប់គ្រាន់សម្រាប់កម្ពុជាទេ  កម្ពុជាត្រូវប្រឹងប្រែងបន្តទៀត  ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។

photo 2024 06 06 12 33 38 photo 2024 06 06 12 33 39 photo 2024 06 06 12 33 40 photo 2024 06 06 12 33 41 photo 2024 06 06 12 33 42 2 photo 2024 06 06 12 33 42 photo 2024 06 06 12 33 43 photo 2024 06 06 12 33 44 photo 2024 06 06 12 33 45

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ