លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ

ចែលរំលែក
IMG 20240601 124034 636 1

ខេត្ដបន្ទាយមានជ័យ: ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ នៅសាលប្រជុំមន្ទីរ មានសមាជិកសរុបចំនួន ២៤នាក់ ស្រី ៧នាក់ តាមរបៀបវារៈដូចខាងក្រោម ៖

១-របាយការណ៍បូកសរុបប្រចាំខែរបស់ការិយាល័យ
២-ផ្សព្វផ្សាយរចនាសម្ព័ន្ធថវិកាកម្មវិធីឆ្នាំ២០២៥
៣-សំណូមពរ និងបញ្ហាផ្សេងៗ
៤-ទិសដៅការងារបន្ដ

បន្ទាប់ពីលោកប្រធានអង្គប្រជុំ មានមតិស្វាគមន៍ និងជម្រាបពីគោលបំណងអង្គប្រជុំរួចមក លោក លោកស្រី ប្រធានការិយាល័យ បានរាយការណ៍ពីលទ្ធផលការងារប្រចាំខែ និងការងារបន្ដជូនអង្គប្រជុំ។
បន្ទាប់មក ដោយមានការអនុញ្ញាតពី លោកប្រធានអង្គប្រជុំ លោក ឈិន លាងតុង ប្រធានការិយាល័យស្ដីទី បានធ្វើបទបង្ហាញស្ដីពីរចនាសម្ព័ន្ធថវិកាកម្មវិធីឆ្នាំ២០២៥ ជូនសមាជិក សមាជិកា នៃអង្គប្រជុំ ដើម្បីឱ្យការិយាល័យជំនាញបានដឹង និងយល់ច្បាស់ពីកម្មវិធី អនុកម្មវិធី និងសកម្មភាពនៃថវិកាកម្មវិធីរបស់មន្ទីរ ក៏ដូចការិយាល័យជំនាញ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការថវិការបស់មន្ទីរ។

លោកប្រធានមន្ទីរ បានមានប្រសាសន៍បន្ថែម ពាក់ព័ន្ធនឹងកិច្ចការងារបន្ដរបស់ការិយាល័យស្របតាមផែនការសកម្មភាព ក្នុងគោលដៅបង្កើនការអនុវត្ដការងារអោយបានទាន់ពេលវេលាតាមផែនការសកម្មភាពប្រចាំឆ្នាំឲ្យកាន់តែប្រសើរ ត្រូវពង្រឹងសមត្ថភាព និងការបំពេញការងារស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ហើយសាមគ្គីភាពផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសហការគ្នា ជាកត្ដាសំខាន់ និងចាំបាច់បំផុត សម្រាប់អង្គភាព ត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួនបន្ដទៀត៕

IMG 20240601 124029 860 IMG 20240601 124030 042 1 IMG 20240601 124030 743 1 IMG 20240601 124034 903 1 IMG 20240601 124034 297 1 IMG 20240601 124034 636 1

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ