![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 7 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមវេទិកាពិភពលោកស្តីពី សកម្មភាពអាកាសធាតុ ២០២៤ (Global Climate Action Forum 2024)
- ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
![ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមវេទិកាពិភពលោកស្តីពី សកម្មភាពអាកាសធាតុ ២០២៤ (Global Climate Action Forum 2024) 2 photo 2024 05 17 19 07 55](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-17_19-07-55.jpg)
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៩កើត-សុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានចូលរួមវេទិកាពិភពលោកស្តីពី សកម្មភាពអាកាសធាតុ ២០២៤ (Global Climate Action Forum 2024) ដែលរៀបចំដោយក្រសួងបរិស្ថាន និង W-Foundation នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ទៀង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ លោក នុត សំភី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អ្នកជំនាញការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចំនួន៣រួមមាន៖
១. បង្កើនការយល់ដឹងអនាគតកម្ពុជាពីទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ និងអព្យាក្រឹត្យកាបូន
២.សម្ព័ន្ធភាពសកម្មភាពអាកាសធាតុ ការផ្តល់ឱ្យសុវត្ថិភាព
៣. សកម្មភាព ប្រែប្រួលអាកាសធាតុ និងសក្តានុពលឥណទានកាបូនតាមវិស័យនានា និង(៤) លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យានាវនុវត្តន៍ សម្រាប់ការបំភាយ ឧស្ម័នផ្ទះកញ្ចក់កម្រិតទាប និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
វេទិការយ:ពេល២ថ្ងៃនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងបរិយាកាសស្និទ្ធស្នាល។