![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 6 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
លោក វ៉ាន់ ថុល ប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងលេីកទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
- ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
![លោក វ៉ាន់ ថុល ប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងលេីកទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង 2 photo 2024 04 23 08 46 08](https://www.mrd.gov.kh/wp-content/uploads/2024/04/photo_2024-04-23_08-46-08-1000x750.jpg)
ខេត្តបាត់ដំបង៖ នាថ្ងៃអង្គារ ១៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងលេីកទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីរាការ មន្ត្រីជាប់កិច្ចសន្យា សរុបចំនួន៤៤រូប ក្នុងនោះស្ត្រីចំនួន១១រូប។
ជាលទ្ធផល ក្រោយការបូកសរុបលទ្ធផលការងារប្រចាំខែរួច លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងស្តីពី វិធានការ និងកិច្ចអន្តរាគមន៍លេីការខ្វះខាតទឹកប្រេីប្រាស់ និងទឹកបរិភោគដោយសារកត្តាប្រែប្រួលអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី បានជ្រាប និងលេីកទិសដៅអនុវត្តការងារតាមសេចក្តីណែនាំ នាពេលឆាប់ៗខាងមុខនេះ។