ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤
- ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ នៃនាយកដ្ឋានទាំង ៤ ចំណុះ ក្នុងកម្មវិធីទី៣ សមាភាពសរុប ៤០នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អនុញ្ញាតអោយនាយកដ្ឋាននីមួយៗ ធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារខែឧសភាជូនអង្គប្រជុំ។
ជាកិច្ចបន្ទាប់ ឯកឧត្តម ផ្តល់មតិជូនអង្គប្រជុំពាក់ព័ន្ធដូចខាងក្រោម៖
១. ការពង្រឹងវិន័យក្នុងការគ្រប់គ្រងវត្តមានរបស់មន្រ្តីរាជការប្រចាំថ្ងៃ របស់នាយកដ្ឋាននីមួយៗ
២. ការងារឥណទានក្រសួងអភិវឌ្ឍន៍ជនបទ
៣. ពន្លឿនការងាចុះវាយតម្លៃសាកល្បងភូមិគំរូ អភិវឌ្ឍន៍ជនបទ