ឯកឧត្តម ឌៀប​ កាណូរ៉ា ដឹកនាំមន្ដ្រីជំនាញ ចុះត្រួតពិនិត្យ​ សសកម្មភាពផ្គត់ផ្គង់ទឹកសហគមន៍​ នៅក្នុងខេត្តរតនគិរី

ចែលរំលែក
photo 2024 04 09 15 56 31

ខេត្ត​រតនគិរី ៖ នាថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌៀប​ កាណូរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: និងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ចុះទស្សនកិច្ច​ ត្រួតពិនិត្យ​ លើសកម្មភាព និងសមិទ្ធផលនានា​ ដែលអង្គការយូហាន់នីធឺអន្តរជាតិ​ Johanniter Unfall-Hife (JUH) កំពុងអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹក​ តាមរយ:ការសាងសង់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតសហគមន៍​ នៅឃុំសិរីមង្គល​​ ស្រុកកូនមុំ និងប្រព័ន្ធចែកចាយស្រោចស្រពទឹក​​​ នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ​។​

ក្នុងនោះ​ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពិភាក្សាការងារជាមួយក្រុមការងាររបស់អង្គការ គណៈកម្មការគ្រប់គ្រង​ និងអាជ្ញាធរឃុំសង្កាត់​ ដើម្បីផ្តល់ដំណោះស្រាយ លើបញ្ហាប្រឈម​មួយចំនួន និងដាក់ទិសដៅបន្ដសម្រាប់ភាគីពាក់ព័ន្ធផងដែរ៕

photo 2024 04 09 15 56 22photo 2024 04 09 15 56 26photo 2024 04 09 15 56 31photo 2024 04 09 15 56 34photo 2024 04 09 15 56 36photo 2024 04 09 15 56 38photo 2024 04 09 15 56 39

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ