មន្ត្រីផ្នែកគាំពារសង្គម បរិស្ថាន និងសុវត្ថិភាពចរាចរណ៍ ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាព ចរាចរណ៍ ផ្លូវគោក នៅខេត្តកំពង់ចាម

ចែលរំលែក
photo 2024 04 07 10 16 11

ខេត្តកំពង់ចាម ៖ នាថ្ងៃចន្ទ ៨រោច-សុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១-០៥ ខែមេសា ឆ្នាំ ២០២៤ មន្ត្រីផ្នែកគាំពារសង្គម បរិស្ថាន  និងសុវត្ថិភាពចរាចរណ៍ នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) សហការជាមួយមន្រ្តីបច្ចេកទេសគម្រោង នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម  បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ០៥សាលារៀន ស្ថិតតាមបណ្តោយខ្សែផ្លូវ KC1 (កោះអណ្តែត – អូរឡេង) និង KC3 (ព្រែករំដេង – បារាយណ៍) មានប្រវែង ១៧,៩២ គីឡូម៉ែត្រ ស្ថិតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន៥ រួមមាន៖

១. សាលាបឋមសិក្សាក្បាលកោះ

២. អនុវិទ្យាល័យក្បាលកោះ

៣. សាលាបឋមសិក្សាក្រូចសើច

៤. សាលាបឋមសិក្សាព្រែករំដេង

៥. សាលាបឋមសិក្សាស្យាបឹងវែង។

ពិធីខាងលើ មានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ចូលរួមសរុប ៣៤នាក់ (ស្ត្រី១៨នាក់) ព្រមទាំងសិស្សានុសិស្សចំនួន ៥៣៦ នាក់ (សិស្សស្រី ២៧៥នាក់)។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបានសំណូមពរដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងដែលមានអញ្ជើញចូលរួម សូមជួយផ្សព្វផ្សាយបន្ត និងស្នើសុំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ សូមកុំចាក់ដីខ្ពស់ជាងផ្លូវដោយមិនមានប្រព័ន្ធរំដោះទឹក និងកុំលុបលូ មានស្រាប់តាមបណ្តោយផ្លូវដែលស្ថាបនារួចរាល់ឱ

photo 2024 04 07 10 16 09photo 2024 04 07 10 16 10photo 2024 04 07 10 16 11 2photo 2024 04 07 10 16 11photo 2024 04 07 10 16 12photo 2024 04 07 10 16 13 2photo 2024 04 07 10 16 13

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ