ឯកឧត្ដម យឹម ជុង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងផ្សព្វផ្សាយអនុស្សាន៍ ១៣ចំណុច របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី

ចែលរំលែក

ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃព្រហស្បត៏ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី មិន ធារី អភិបាលនៃគណៈអភិបាលរងខេត្ត លោកអភិបាលរងនៃគណ:អភិបាលក្រុង-ស្រុក ទាំង៥ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត តំណាងអង្គការជាតិ អន្តរជាតិ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ សរុបចំនួន ៤៦នាក់ ស្រី ០១នាក់ ។

 

ជាកិច្ចចាប់ផ្ដើម លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ បានសម្ដែងការស្វាគមន៍ និងអានរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

 

បន្ទាប់មក លោកស្រី  មិន ធារី បានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូក្រសួង ដោយបានធ្វើការកោតសរសើរចំពោះលទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទក៍ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យសម្រេចបានក្នុងឆ្នាំ២០២៣ ។

 

លោកស្រី បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ក្នុងការជួយអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យ និងបានសុំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទបន្តបេសកកម្មនេះតទៅទៀត ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម យឹម ជុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គវិធីទាំងមូល និងបានអានអនុសាសន៍ទាំង ១៣ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

 

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍មួយចំនួនដួចខាងក្រោម ៖.

-ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាជននៅតំបន់ជនបទឱ្យយល់ដឹងពីប្រើប្រាស់ ថែទាំ ផ្លូវជនបទ និងនិងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើកទម្ងន់កម្រិតកំណត់

– ត្រូវរួមសាមគ្គីគ្នាពេលជួបបញ្ហាត្រូវរកវិធីដោះស្រាយដោយសន្តិវិធី មិនថានៅកន្លែងការងារ ក៏ដូចនៅក្នងសង្គមគ្រួសារ ។

– ត្រូវគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមកក្នុងអង្គភាព ។

– ត្រូវចេះកែលម្អរាល់ចំណុចខ្វះខាតដែលមានដើម្បីអោយអង្គភាពមានការរីកចម្រើន។

 

អង្គប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ