លោក ថោង អ៊ុំវ៉ារិន និងមន្ត្រីបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចូលរួមសហការជាមួយក្រុមការងារទីប្រឹក្សាគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជួបនីយកម្មកសិកម្ម (SAAMBAT) របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
នៅថ្ងៃចន្ទ- អង្គារ ២-៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៤ លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្ត្រីបច្ចេកទេសរបស់មន្ទីរ ចូលរួមសហការជាមួយក្រុមការងារទីប្រឹក្សាគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជួបនីយកម្មកសិកម្ម (SAAMBAT) របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំស្ទង់មតិភាពពេញចិត្តរបស់អ្នកទទួលផលពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទរបស់គម្រោង លើខ្សែផ្លូវភូមិថ្មី-ភូមិតានូ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣០៨០ម៉ែត្រ និងផ្លូវបេតុងអាម៉េរ៍ ប្រវែង ១២០ម៉ែត្រ ដោយមានការចូលរួមពីសំណាក់ លោកស្រីអភិបាលរងស្រុកស្វាយជ្រំ លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកទទួលបន្ទុកកិច្ចការស្រី្ត និងកុមារថ្នាក់ស្រុក មេឃុំចំបក់ សមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកកិច្ចការស្រី្ត និងកុមារថ្នាក់ឃុំ មេភូមិថ្មី មេភូមិតានូ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ នាយប៉ុស្តិ៍នគរបាលឃុំចំបក់ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ យុវជនក្នុងភូមិ និងស្ត្រីជាមេគ្រួសារ សរុបចំនួន ៥០នាក់ ស្រី ១៧នាក់។
ជាមួយគ្នានេះដែរ ក្រុមការងារបានបន្តចុះសម្ភាសន៍ ភាពពេញចិត្តរបស់គ្រួសារប្រជាពលរដ្ឋជាអ្នកទទួលផលដោយផ្ទាល់ចំនួន ៧០គ្រួសារ មានលំនៅដ្ឋាននៅក្នុងភូមិថ្មីនិងភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។