ឯកឧត្តម ប៉ា វង្សសុក្រឹត រដ្ឋលេខាធិការដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការថវិកាកម្មវិធីទាំង ៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
- ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា វង្សសុក្រឹត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងឯកឧត្តម ស៊ន សារុន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការថវិកាកម្មវិធីទាំង ៤ របស់មន្ទីរ ដោយមានមន្រ្តីមន្ទីរចូលរួមចំនួន ១៣នាក់ ។
បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពពីរខែ ដើមឆ្នាំ និងទិសដៅការងារ ដោយ លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី, មតិស្វាគមន៍ ដោយ ស៊ន សារុន អភិបាលរងខេត្ត និងការចូលរួមយោបល់ដោយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ រួចមក ឯកឧត្តម ប៉ា វង្សសុក្រឹត រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាន ព្រមទាំងបានផ្តល់អនុសាសន៍ដូចខាងក្រោម៖
– ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ឱ្យស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈ នៃមន្ត្រីរាជការស៊ីវិល។
– ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបច្ចេកវិទ្យាឌីជីថលដែលជាបរិបទថ្មី ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។
– ត្រូវចូលរួមគាំទ្រយ៉ាងពេញទំហឹង និងម៉ឺងម៉ាត់បំផុតចំពោះ បទបញ្ជាស្ដីពី ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
– ស្នើថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ជួយផ្សព្វផ្សាយ Like និង Share ហ្វេសបុក និងផេកក្រសួងគ្រប់គ្នា។
– បន្ដផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា៕