
ការចុះអប់រំផ្សព្វផ្សាយការបំប៉នសមត្ថភាពបន្ថែម ស្តីពី “សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងភូមិឃុំមានសុវត្ថិភាព” ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបសរុបចំនួន ៧៤១ នាក់ ស្រ្តី ៣៦៥ នាក់ មកពីសាលាចំនួន ០៤ (សាលាបឋមសិក្សាទួលកណ្តោល, អនុវិទ្យាល័យទួលកណ្តោល សាលាបឋមសិក្សាអណ្តោត និងនិសាលាបឋមសិក្សាពន្លាក) ដែលស្ថិតនៅតាមបណ្តោយខ្សែផ្លូវគម្រោងកែលម្អផ្លូវជនបទជំហានទី៣
- ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១១:០៩ ព្រឹក
- សកម្មភាពក្រសួង

ខេត្តត្បូងឃុំ្ម៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤ មន្ត្រីសង្គម និងបរិស្ថាន របស់គម្រោងកែលម្អផ្លូវជនបទជំហ៊ានទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយមន្រ្តីគម្រោងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ រួមជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តោលជ្រុំ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងជាច ធ្វើការចុះអប់រំផ្សព្វផ្សាយការបំប៉នសមត្ថភាពបន្ថែម ស្តីពី “សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងភូមិឃុំមានសុវត្ថិភាព” ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបសរុបចំនួន ៧៤១ នាក់ ស្រ្តី ៣៦៥ នាក់ មកពីសាលាចំនួន ០៤ (សាលាបឋមសិក្សាទួលកណ្តោល, អនុវិទ្យាល័យទួលកណ្តោល សាលាបឋមសិក្សាអណ្តោត និងនិសាលាបឋមសិក្សាពន្លាក) ដែលស្ថិតនៅតាមបណ្តោយខ្សែផ្លូវគម្រោងកែលម្អផ្លូវជនបទជំហានទី៣ សរុបចំនួន ០២ ខ្សែរួមមាន៖
-ខ្សែទី១. ផ្លូវជាតិលេខ១១-ទួលកណ្តោល ប្រវែង ៩.៩០ គីឡូម៉ែត្រ
-ខ្សែទី២. កណ្តោលជ្រុំ-ចារធំ ក្នុងខេត្តត្បូងឃ្មុំ ប្រវែង ១៥.១០ គីឡូម៉ែត្រ