លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៤

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ  ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ  ឆ្នាំ២០២៤  នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង លោក វ៉ាន់ ថុល ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៤  ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ៤៥រូប ស្រី១២រូប។

 

កិច្ចប្រជុំនេះ បានដំណើរការតាមរបៀបវារៈសំខាន់ៗរួមមាន៖

 

–  ការពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារក្នុងខែកុម្ភៈ

–  ការពិភាក្សាអំពីបញ្ហា ការប្រឈម និងការលើកជាសំណូមពរ របស់ការិយាល័យជំនាញទាំង១០

–  ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការលទ្ធផលការងារដែលអនុវត្តកន្លងមក

–  ការលើកទិសដៅការងារសម្រាប់អនុវត្តបន្ត៕

Share your thoughts