សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
៥ ម៉ោងមុន ថ្ងៃទី១៩ ខែកញ្ញា ២០២៤
ខេត្តស្វាយរៀង៖ ក្រុមការងារការិយាល័យសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយមន្រ្តីគម្រោងខេត្តស្វាយរៀង និងមានការចូលរួមពីមន្ដ្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំយ៉ោង និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ចុះផ្សព្វផ្សាយ សកម្មភាពអប់រំ និងការបំប៉នសមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក (Road safety refresh training) ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលនៅតាមបណ្តោយខ្សែផ្លូវកំពុងសាងសង់របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-3) ។
ការចុះផ្សព្វផ្សាយនេះមានរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី២២ ដល់ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅតាមសាលារៀនចំនួន ០៥សាលា ស្ថិតនៅតាមបណ្តោយខ្សែផ្លូវស្ថាបនាថ្មី (SVR8) ក្នុងខេត្តស្វាយរៀង ដែលមានអ្នកចូលរួមសរុបចំនួន ៥៦១ នាក់ ស្រ្តី ២៣៣ នាក់៕