ឯកឧត្តម អ៊ិន ចន្ថា បានដឹកនាំគណ:កម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ នៅខេត្តបាត់ដំបង
- ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ម៉ោង ៨:៣០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោក ហែម សុវណ្ណ អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៨ ៧០០ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូប្រអប់ និងមូល ស្ថិតនៅភូមិអន្លង់ពួក ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង
ជាលទ្ធផលក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃមកពីអន្តរក្រសួងទាំងពីរ បានសម្រេចយល់ស្របទទួល ១០០% នៃការបញ្ចប់សុពលភាពនៃការស្ថាបនាផ្លូវនេះ។
ឯកឧត្ដម រដ្ឋលេខាធិការ ផ្ដល់ជាអនុសាសន៍ណែនាំក្នុងការថែរក្សាសមិទ្ធផលនេះឲ្យបានយូរអង្វែង និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។