សិក្ខាសាលាថ្នាក់ស្រុក ស្តីពីការបង្កើតផែនការយុទ្ធសាស្រ្ត “ពន្លឿនជំរុញបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងគ្រោងថវិកាទឹកស្អាត និងអនាម័យ និងការប្រកាសអនុវត្តកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ (កម្មវិធីប្រកួតជើងឯកអនាម័យឃុំ) នៅសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ចែលរំលែក
photo 2023 12 15 12 21 14

ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោកស្រីឆាយ សុវណ្ណា អនុប្រធានមន្ទីរ រួមជាមួយ លោក ញាណ គង់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោកស្រី សែម សំណាង ប្រធានការិយាល័យថែទាំសុខភាពជនបទ បានចូលរួមសម្របសម្រួលសិក្ខាសាលាថ្នាក់ស្រុក ស្តីពីការបង្កើតផែនការយុទ្ធសាស្រ្ត “ពន្លឿនជំរុញបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងគ្រោងថវិកាទឹកស្អាត និងអនាម័យ និងការប្រកាសអនុវត្តកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ (កម្មវិធីប្រកួតជើងឯកអនាម័យឃុំ) នៅសាលប្រជុំសាលាស្រុកសង្គមថ្មី ក្រោមអធិបតីភាព លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី។ វគ្គសិក្ខាសាលានេះសហការគាំទ្រដោយអង្គការ Water Aid និងមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងស្រុក មន្រ្តីមកទីចាត់ការផែនការវិនិយោគខេត្ត សមាជិកសមាជិការក្រុមការងារ DWG ស្រុក និងអង្គការដៃគូ ដែលមានអ្នកចូលរួមសរុប ចំនួន៣៥នាក់ ស្រី១៣នាក់។

 

ជាលទ្ធផលនៃសិក្ខាសាលានេះរួមមាន៖

 

១-តាមបណ្តាឃុំធ្វើផែនការ ODF របស់ឃុំនីមួយៗ អោយ ODF ត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤។

 

២-ស្រុកធ្វើផែនការ ODFស្រុក ត្រឹមដំណាច់ឆ្នាំ២០២៤។

 

៣-ឃុំចំនួន៥ឃុំបានចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រកួតជើងឯកអនាម័យឃុំ។

photo 2023 12 15 12 21 14photo 2023 12 15 12 21 48photo 2023 12 15 12 22 53photo 2023 12 15 12 23 27

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ