
ពិធីសម្ភោធ និងប្រគល់ស្ថានីយផលិតទឹកស្អាតជូនសហគមន៍ប្រេីប្រាស់ ១ស្ថានីយ មានទីតាំងនៅភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
- ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១១:៥៣ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈុន សុផាត ប្រធានការិយាល័យ ផ្គត់ផ្គង់ទឹកជនបទ តំណាងលោក ជិន រដ្ឋា ប្រធានមន្ទីរ បានចូលរួមពិធីសម្ភោធ និងប្រគល់ស្ថានីយផលិតទឹកស្អាតជូនសហគមន៍ប្រេីប្រាស់ចំនួន ១ស្ថានីយ ។
ពិធីប្រគល់ស្ថានីយផលិតទឹកស្អាតនេះមានទីតាំងនៅ ភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលនៃគណៈអភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនៃ គណ:អភិបាល ខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ម៉ាទីនវ៉ាវរ៉ា ឯកអគ្គរដ្ឋទូត ស្ថានទូតសាធារណៈរដ្ឋឆែក រៀបចំដោយអង្គការជីវិតថ្លៃថ្នូរ (LWD) គាំទ្រថវិកាពីគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យរបស់ភ្នាក់ងារអភិវឌ្ឍន៍សាធារណៈរដ្ឋឆែក ប្រចាំនៅកម្ពុជា អស់ទឹកប្រាក់ចំនួន ២៤ម៉ឺនដុល្លាអាមេរិក និងមានអ្នកចូលរួមសរុប ៣៧៥នាក់ ស្រី ១៨៧នាក់។