ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់មន្ទីរអភិវឌ្ឍន៍ជនបទ និងចូលរួមចែកស្រូវពូជជូនប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ខេត្តកំពង់ធំ

ចែលរំលែក
IMG 20231112 095819 763

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុបចំនួន ២៨រូប ស្ត្រី ៦រូប ។

កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៣ គឺ ៖

១-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
២.-ពិភាក្សាពីបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តការងារនាពេលកន្លងមក
៣-លើកទិសដៅការងារបន្តសម្រាប់អនុវត្តនាពេលខាងមុខ។

ជាកិច្ចចាប់ផ្តើម លោក តាន់ វាសនា ប្រធានស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអានរបាយការណ៍សកម្មភាពការងារដែលការិយាល័យជំនាញនិមួយៗអនុវត្តបាននាពេលកន្លងមក។

បន្ទាប់មក ឯកឧត្តម លី ណារុន បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ និងបានប្រគល់ភារកិច្ចជូនប្រធានការិយាល័យទាំង១០ ធ្វើសេចក្ដីរាយការណ៍ពីសកម្មភាពការងារអនុវត្តបានកន្លងមក និងលើកឡើងពីបញ្ហាប្រឈមដែលត្រូវដោះស្រាយ។

ក្នុងឱកាសនោះដែរ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តទទួលបន្ទុកមន្ទីរអភិវឌ្ឍន៏ជនបទ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្ដីនៃមន្ទីរអភិវឌ្ឍន៍ដែលបានខិតខំបំពេញការងារ រហូតទទួលបានលទ្ធផលល្អគួរឱ្យចាប់អារម្មណ៏ និងបានស្នើសុំបន្តនូវអ្វីដែលមានស្រាប់ និងត្រូវសាមគ្គីភាពបន្ថែមទៀត ព្រមទាំងបានសំណូមពរឱ្យក្រសួងអភិវឌ្ឍន៍ជនបទជួយជួសជុលអគារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលដើមឈើដួលរលំពីលើនាពេលកន្លងទៅ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបំពេញការងារសម្រេចនូវលទ្ធផលល្អ និងបានផ្តល់អនុសាសន៍ចំនួន ៤ចំណុចដូខាងក្រោម ៖

១- ស្នើសុំឱ្យមន្ត្រីរាជការទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញការងារឲ្យបានសម្រេចតាមការងារដែលខ្លួនទទួលខុសត្រូវ ។
២.- បន្តពង្រឹងតួនាទី និងភារកិច្ច ចូលរួមបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីឲ្យកម្ពុជាឆ្ពោះទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ តាមផែនការរបស់រាជរដ្ឋាភិបាល។
៣.ខិតខំអនុវត្តការងារតាមការចាត់តាំង ណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្ត ជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ឲ្យបានជោគជ័យ។
៤.បន្តរឹតចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការឲ្យបានស្អិតល្មួតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បី សម្រេបានសមិទ្ធផលល្អជូនមូលដ្ឋាន។

បន្ទាប់ពីបញ្ចប់អង្គប្រជុំ ឯកឧត្តម លី ណារុន លោក អភិបាលរងខេត្ត បានអញ្ជើញទៅពិនិត្យអគាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលដើមឈើដ៏ធំដួលរលំលើបណ្តាឲ្យខូចខាតយ៉ាងដំណំ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។

នៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្តម លី ណារុន រួមដំណើរដោយ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី បានអញ្ជើញចូលរួមពិធីចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ រងផលប៉ះពាល់ផ្ទៃដីស្រែដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងចំនួន ០២ទីតាំង ក្នុងភូមិសាស្ត្រស្រុកសណ្តាន់ដូចខាងក្រោម ៖
-នៅទីតាំងទី១ នៅវត្តក្រាំងដើម មានចំនួន ០៣ឃុំ គឺឃុំងន ឃុំដងកាំបិត ឃុំមានជ័យ សរុប ចំនួន ៣៥១គ្រួសារ ដោយក្នុង ០១គ្រួសារទទួលបានស្រូវ ១០០គីឡូក្រាម។
-ទីតាំងទី២ នៅទីទួលសុវត្ថិភាពឈើទាល មានចំនួន ០៣ឃុំ គឺឃុំឈើទាល ឃុំសណ្ដាន់ ឃុំក្លែង សរុប ចំនួន ៤១៣គ្រួសារ ដោយក្នុង ០១គ្រួសារទទួលបានស្រូវ ១០០គីឡូក្រាម៕

IMG 20231112 095819 763IMG 20231112 095819 355IMG 20231112 095819 967IMG 20231112 095830 275IMG 20231112 095830 920IMG 20231112 095830 136

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ