ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចុះត្រួតពិនិត្យស្ថាភាពផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។

ចែលរំលែក

ខេត្តរតនគិរីៈ នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី មានរៀបចំពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការក្រសួង និងឯកឧត្តម ម៉ា វិចិត្រ អភិបាលរងជាគណៈអធិបតី ក្នុងកិច្ចប្រជុំជួបសំណេះសំណាល និងត្រួតពិនិត្យ តាមដាន ការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី។ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរ សរុបចំនួន ២៣រូបស្ត្រី០៣រូប ។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងសំខាន់ដោយផ្ដោតលើ៖

១-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទរបស់មន្ទីរ

២_ត្រៀមលក្ខណៈចុះដោះស្រាយបន្ទាន់ករណីមានគ្រោះធម្មជាតិ ។

៣-ទិសដៅការងារបន្ត។

៤_បញ្ហាផ្សេងៗ

 

បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលហើយ នៅរសៀលថ្ងៃដដែល ក៏មានក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានថែទាំផ្លូវជនបទ និងអមដំណើរដោយក្រុមការងារបច្ចេកទេសផ្លូវជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះពិនិត្យ និងវាយតម្លៃ លើខ្សែផ្លូវដែលរងការខូចខាតដោយសារទឹកភ្លៀង រួមមានចំនួន៣ខ្សែផ្លូវៈ

 

I-ខ្សែផ្លូវទី១

គម្រោងសមាហរណកម្ម អាស៊ាន ជប៉ុន មានប្រវែង 26 ០០០ម៉ែត្រ ដែលមានទទឹងខ្នងលើក្រាលក្រួសក្រហម7ម ជាផ្លូវអន្តរស្រុកស្ថិតក្នុងឃុំឯកភាពនិងឃុំសាមគ្គីស្រុកអូរជុំឆ្ពោះទៅកាន់ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី ។(មន្ទីរពុំមានថវិកាក្នុងការថែទាំផ្លូវជាលក្ខណៈខួប លកខណៈប្រចាំ និងជួសជុលបន្ទាន់ក្នុងឆ្នាំ២០២៣នេះ )ដោយខ្សែផ្លូវនេះស្ថិតនៅក្នុងគម្រោងផែនការសាងសង់ផ្លូវកៅស៊ូប្រភេទDBSTរបស់គម្រោងហិរញ្ញប្បទានជំនួយឥតសំណងរបស់

សាធារណៈរដ្ឋប្រជាមានិតចិន ជំហ៊ានទី៣ ។

 

II-ខ្សែផ្លូវទី២

ស្ថិតនៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ឆ្ពោះទៅភូមិចង ឃុំបាតាងនិងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ មានប្រវែង១៩ ០០០ម៉ែត្រ ដែលមានទទឹងខ្នងលើ៦ម ជាគម្រោងCLV កម្ពុជា ឡាវ វៀតណាម ឆ្នាំ២០២៣នេះក្រសួងបានផ្តល់ថវិកាដល់មន្ទីរសំរាប់ធ្វើការថែទាំផ្លូវជាលក្ខណៈប្រចាំ ហើយផ្លូវនេះក៏ស្ថិតនៅក្នុងគម្រោងផែនការសាង

សង់ ផ្លូវក្រាលកៅស៊ូប្រភេទ(DBST)របស់គម្រោងហិរញ្ញប្បទាន ជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន ជំហ៊ានទី៣ផងដែរ ។

 

III-ខ្សែផ្លូវទី៣

ស្ថិតនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី មានប្រវែង១៧ ៤០០ម៉ែត្រ ដែលមានទទឹងខ្នងលើក្រាលក្រួសក្រហម7ម ផ្លូវនេះខូចខាតដោយសារទឹកភ្លៀង ហើយផ្លូវនេះស្ថិតក្នុងគម្រោងផែនការសាងសង់ផ្លូវក្រាលកៅស៊ូប្រភេទ(DBST) របស់គម្រោងហិរញ្ញប្បទានជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន ជហ៊ានទី៣(មន្ទីរពុំមានថវិកាក្នុងការថែទាំផ្លូវជាលក្ខណៈខួប ,លក្ខណៈប្រចាំនិងជួសជុលបន្ទាន់

ក្នុងឆ្នាំ២០២៣នេះទេ)។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ