លោកស្រី នួន មុនីចិន្តា បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានចុះពិនិត្យ សិក្សា វប្បធម៌ ប្រពៃណី ជនជាតិដើមភាគតិច ព្នង
- ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៣:៥០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តមណ្ឌលគិរី: នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានចុះពិនិត្យ សិក្សា វប្បធម៌ ប្រពៃណី ជនជាតិដើមភាគតិច ព្នង ដែលស្ថិតនៅក្នុងភូមិមេមុំ(រយ៉លើ) ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សមាសភាពចូលរួមមាន ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ប្រធានមន្ទីរ-ប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិចនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោកអភិបាលរងនៃគណៈអភិបាលស្រុក លោកមេឃុំ លោកមេភូមិ និងបងប្អូនជនជាតិដើមភាគតិច ព្នង(រយ៉លើ)ដែលមានចំនួនសរុប ៩៤នាក់ ស្រី ៥៨នាក់។
ក្នុងពិធីនេះដែលមានគោលបំណងចង់សិក្សាស្វែងយល់អំពីការស្រុះស្រួលឆន្ទៈរបស់សមាជិកសហគមន៍ដើម្បីឈានដល់ការស្វ័យអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ព្នង។
ជាលទ្ធផលសមាជិកសហគមន៍ជនជាតិដើមភាគតិចបានយល់ដឹងអំពីនីតិវិធី និងទម្រង់ឯកសារទាំង ៥ ដើម្បីឈានដល់ការស្វ័យអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ព្នង ពីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន(ភូម-ឃុំ-ស្រុក) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត៕