ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមក្នុងព្រះរាជពិធី សម្ពោធប៉ុស្តិ៍សុខភាព សម្តេច ព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី
៤៣ នាទីមុន ថ្ងៃទី៩ ខែធ្នូ ២០២៤
ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បពា្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ និងមន្រ្តីបច្ចេកទេសគម្រោង បានចូលរួមអមដំណើរក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) និងក្រុមអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោក អាត ចាន់ដេវីត ប្រធានគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែចង្វាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ASCEP) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យបរិស្ថាន និងសុវត្ថិភាពសង្គម ផ្លូវចំនួន១ខ្សែ ប្រវែង ២៧,៧០គីឡូម៉ែត្រ ដែលមានទីតាំងចាប់ពីភូមិបន្ទាយថ្មី ដល់ភូមិអាតោ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕