
ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា ជាមួយតំណាងកម្មវិធី SWA របស់អង្គការ UNICEF
១៤ ម៉ោងមុន ថ្ងៃទី១៩ ខែមិថុនា ២០២៥
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានសម្របសម្រួលរៀបចំពិធីអបអរសាទរស្រុកសំរោង ទទួលបានជ័យលាភីជាស្រុកទី១ នៅក្នុងខេត្តតាកែវ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម អ៉ិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក ទុយ សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីនេះក៏មានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ស្រុក-ក្រុង ប្រធាន អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងក្រុមយុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហម យ៉ាងច្រើនផងដែរ៕