ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែងដេញដោល ថ្នាក់តំបន់២ ក្រោមប្រធានបទ “ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ” នៅវិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័យអន្តរជាតិ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
- ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ៧:៣២ ល្ងាច
- សកម្មភាពក្រសួង
នៅរសៀលថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកួតប្រជែងដេញដោល ថ្នាក់តំបន់២ ក្រោមប្រធានបទ “ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ” នៅវិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័យអន្តរជាតិ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស លោកអគ្គនាយករងបច្ចេកទេស មន្ត្រីជំនាញរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សាម៉ន បណ្ឌិត្យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអន្តរជាតិ អង្គការវាត់ធ័រអ៊ែតកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ចំនួន១៨វិទ្យាល័យ សរុបចំនួន១៩៤រូប។