1-1024x768.jpg

ការងារថែទាំខួប​ផ្លូវ​ដោយ​ក្រាល​ល្បាយ​ថ្មភ្នំ​ចំនួន​ ០២ខ្សែ​ ​នៅស្រុក​កោះញែក ​ខេត្តមណ្ឌលគិរី

នៅពីថ្ងៃទី០៨.០៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក សូរ រតនៈ ប្រធានក្រុមទី៣ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ក្រុមការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និង វាយតម្លៃការងាបញ្ចប់ សុពលភាពចំនួន ០២គម្រោង:

១-លេីការងារថែទាំខួបផ្លូវដោយក្រាលល្បាយថ្មភ្នំចំនួន ០២ខ្សែ ប្រវែងសរុប ១៣ ៥០០ម ទទឹងខ្នងលើ ៦ម កម្រាស់ ០,២ម ស្ថិតក្នុងឃុំសុខសាន្ត និងឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (គម្រោងឆ្នាំ ២០២១ ) ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ។ (គម្រោងលេខ៖ DRR-PM-2021-No.026)

២-ការរងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ១៤ ៣០០ម ទទឹងខ្នងលើ ៥ម កម្រាស់ ០,២ម ( ផ្លូវស៊ើង -លុងឃុង-សេដា ) និងសាងសង់លូមូលមុខមួយ មុខកាត់ ១ម ប្រវែង ៨ម ស្ថិតក្នុងឃុំស៊ើង ឃុំលុងឃុង និងឃុំសេដា ស្រុកបរកែវ ខេត្តរតនគិរី (គម្រោងឆ្នាំ២០២១) ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី។ (គម្រោងលេខ៖ DRR-RM-2021-No.028)

បន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃរួចមក បានផ្តល់នូវសចក្តីណែនាំឱ្យអ្នកទទួលការ៖
គម្រោងទី១: ធ្វើការលុបក្រលុកកសំបុកមាន់នៅ PK 2+500 (នៅលើខ្សែផ្លូវ ៥ ២០០ម)។
គម្រោងទី២:
⁃ គៀរគិនបង្ហាប់ដែលហូរច្រោះលើទ្រូងផ្លូវត្រង់ PK1+900 ប្រវែង ២០ម។
⁃ សម្អាតស្មៅនិងរុក្ខជាតិចេញពីជុំវិញសំណង់។
⁃ យកមែកឈើចេញពីទ្រូងផ្លូវ។
⁃ បង្ហាប់ឡើងវិញហូរច្រោះតាមចិញ្ចើមផ្លូវ និងសម្អាតកូនរុក្ខជាតិដែលដុះលើទ្រូងផ្លូវ។[/vc_column_text][/vc_column][/vc_row]

Share your thoughts