
លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី ៤ ឆ្នាំ ២០២៥ – ២០៣០
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ល្ងាច
យប់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA)។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នាដែលមានការចូលរួមពីសំណាក់ សមាជិកគណៈកម្មការដឹកនាំភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងរដ្ឋាភិបាល វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងសមាជិកលេខាធិការ ក្នុងគោលបំណងពិភាក្សាលើផែនការសកម្មភាពនានា និងពិនិត្យលើរបាយការណ៍វឌ្ឍនភាពឆ្នាំ ២០២០ និងផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២១៕