របាយការណ៍​ប្រចាំ​ខែ សីហា ឆ្នាំ ២០១១ របស់​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ
February 27, 2018 by Chhavorn SENG0

ក. ស្ថានភាព​ទូទៅៈ

+ នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​មាន​បុគ្គលិក​មន្ដ្រីរាជការ​សរុប​ចំនួន ៤៨ នាក់ ក្នុងនោះ
- វេជ្ជបណ្ឌិត​ចំនួន ៥ នាក់ (ស្ដ្រី ១ នាក់ )
- ឱសថការី-ឱសថការិនី​ចំនួន ៧ នាក់ (បុរស ១ នាក់ )
- គ្រូពេទ្យ​មធ្យម​ចំនួន ៥ នាក់ (ស្ដ្រី ១ នាក់ )
- គិលានុប្បដ្ឋាក​យិ​កា-គិលានុប្បដ្ឋាក​យិ​ការិនី​ចំនួន ៧ នាក់
- និង​មន្ដ្រី​មានចំណេះដឹងផ្សេងៗចំនួន ២៤ នាក់។

នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​មាន​ការិយាល័យ​ជំនាញ​ចំនួន៤គឺ៖ ការិយាល័យ​រដ្ឋបាល និង កិច្ចការ​ទូទៅ ការិយាល័យ​បណ្ដុះបណ្ដាល​សហគមន៍ ការិយាល័យ​អប់រំ​សុខភាព​សហគមន៍ ការិយាល័យ​អនាម័យ​បរិស្ថាន និង​មាន ការិយាល័យ​ថែទាំ​សុខភាព​ជនបទ​ទាំង ២៤ រាជធានី ខេត្ដ ។ ការគ្រប់គ្រង និង​ដឹកនាំ​នាយកដ្ឋាន​មាន​ប្រធាន ០១រូប និង​អនុប្រធាននាយកដ្ឋាន​ចំនួន ០៦ រូប។

ខ. គោលបំណងៈ

លើកកម្ពស់​ការ​ប្រតិ​ប​ត្ដិ​ការ​អនាម័យ នៅ​សហគមន៍​ជនបទ ដោយ​អនុវត្ដ​សារ​បី​សំខាន់​គឺ៖ ១-ការប្រើប្រាស់​បង្គន់ អនាម័យ ២-មាន​ទម្លាប់​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ក្រោយពេល​បន្ទោ​របង់ និង​មុន​បរិភោគ​អាហារ ៣-ហូប​ទឹក​មាន សុ​វ​ត្ដិ​ភាព ក្នុង​គោលដៅ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ទស្សនៈវិស័យ​នៃ​គោលនយោបាយ​ជាតិ ស្ដីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង អនាម័យ​ជនបទ​ដែល​បាន​កំណត់ថា៖ នៅ​ឆ្នាំ២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវមាន​សេវា​ផ្គត់ផ្គង់​ទឹក ស្អាត និង​អនាម័យ​គ្រប់គ្រាន់​ហើយ​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​ប្រកបដោយ​និរន្ដរភាព និង​គោលដៅ​អភិវឌ្ឍន៍ សហស្ស​វត្សរ៍​កម្ពុជា​ឆ្នាំ២០១៥ ដែល​កំណត់ថា៖ ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ជនបទ ៣០% មានលទ្ធភាព​ប្រើប្រាស់ បង្គន់​អនាម័យ និង​ប្រតិ​ប​ត្ដិ​អនាម័យ​ប្រកបដោយ​និរន្ដរភាព។

គ. លទ្ធផល​សម្រេចបានៈ

គ.១ ការងារ​នាយកដ្ឋាន (ថ្នាក់ជាតិ)

- ចុះ​តាមដាន​សកម្មភាព​សាងសង់​បង្គន់​អនាម័យ​ជូន​ប្រជាជន ក្នុង​គម្រោង​លើកកម្ពស់​លើកកម្ពស់​អនាម័យ​ជនបទ​ឆ្នាំ២០១១ ប្រើប្រាស់​ថវិការដ្ឋ ក្នុង​ខេត្តកណ្តាល កែប កំពង់ឆ្នាំង កំពង់ចាម សៀមរាប កោះកុង ពោ​ធ៌​សាត់ កំពង់ធំ កំពត និង​ខេត្ត​ព្រះសីហនុ ។
- ចុះ​តាមដាន​សកម្មភាព​ទីផ្សារ​អនាម័យ និង​ការលើកកម្ពស់​អនាម័យ នៅ​ខេត្តកំពង់ចាម និង​សៀមរាប ក្រោម​កិច្ចសហការ​ជាមួយនឹង​អង្គការ Plan international ។
ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​បណ្តា​អង្គការ​នានា​លើ​ការលើកកម្ពស់​អនាម័យ​ជនបទ ដូចជា​ការប្រជុំ​សម្របសម្រួល​លើ​ការអនុវត្ត​កម្មវិធី CLTS កម្មវិធី​ទីផ្សារ​អនាម័យ និង​កម្មវិធី​មូលនិធិ​សកល​នៃ​ការលើកកម្ពស់​អនាម័យ ។
- ចុះ​ធ្វើការ​ប្រជុំ និង​សម្របសម្រួល​ជាមួយ​ប្រជាជន និង​អាជ្ញាធរ​ភូមិ ឃុំ ក្នុងការ​ប្រមូល​ទិន្នន័យ​ជា​មូលដ្ឋាន សម្រាប់​គម្រោង​សុខភាព​សហគម​ន៏ ក្នុងភូមិ​ប្រាំ នៃ​ឃុំ​បា​ទ្បាំ​ង ស្រុក​បារាយ ខេត្តកំពង់ធំ ក្រោម​កិច្ចសហការ ជាមួយនឹង​អង្គការ Mercy Relief ។
- ចុះជួយ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​អង្គការ​នានា តាម​ការស្នើសុំ​របស់​សាមី​អង្គការ លើ​ប្រធានបទ​ការលើកកម្ពស់​អនាម័យ​ជនបទ (CLTS, Hygiene, SC WASH) ។

គ.២ ការងារ​ការិយាល័យ​ថែទាំ​សុខភាព​ជនបទ (ថ្នាក់​ខេត្ដ)

១- ខេត្តកណ្តាលៈ

ក.សកម្មភាព​ការងារ​អនុវត្ត​គំរោង​ផ្គត់ផ្គង់​សុខភាព​អនាម័យ​ជនបទ ( IMF )

- ការងារ​សាងសង់​បង្គន់​អនាម័យ​គ្រួសារ នៅ​ស្រុក​ខ្សាច់កណ្តាល ឃុំ​អន្លុង សំរេចបាន​ចំនួន ២០ បង្គន់។ ជា​លទ្ធផល​សរុបមក​ទល់​ពេលនេះ​សាងសង់​សម្រេចបាន ១០០ បង្គន់ លើ​ផែនការ ១០០ %។
- បាន​ចុះ​វាយតម្លៃ​សហគមន៍​ដឹកនាំ​ធ្វើ​អនាម័យ​ចំនួន ០៣ ភូមិ ស្ថិតនៅ​ឃុំ​ឈ្វាំង និង ០១ ភូមិ ស្ថិតនៅ ឃុំ​ទំនប់​ធំ​ស្រុក​ពញាឮ។ ជា​លទ្ធផល​ប្រជាជន​បាន​លុបបំបាត់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​មក​ប្រើ​ប្រាស់​បង្គន់​វិញ​ដោយ​ធ្វើអោយ​ស្ថានភាព​បរិស្ថាន​ក្នុងភូមិ​មាន​ភាពល្អប្រសើរ។
- បាន​បំផុស​តាមដាន ត្រួតពិនិត្យ​សហគមន៍​ដឹកនាំ​អនាម័យ ចំនួន ០៥ ភូមិ នៅ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ប្រជាជន​សាងសង់​បង្គន់​បាន ៣៨៩ បង្គន់ កើន​លើស​ខែ​មុន ចំនួន ៧៥ បង្គន់។

២- ខេត្តតាកែវៈ

- មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត បាន​សហការ​ជាមួយ អង្គការ World Vision បាន ៖
- ចុះ​ផ្សព្វផ្សាយ​ការងារ​សហគម​ន៏​ដឹកនាំ​អនុវត្ត​អនាម័យ​ទាំងស្រុង​CLTSនៅ​ភូមិ​ពងទឹក ភូមិ​ទួល​ពង្រ ភូមិ​ស្រែ​កែស ភូមិ​ព្រាល ភូមិ​ស្រែ​ឃ្មួញ និង​ភូមិ​ក្នុង​សោម ស្រុក​គីរីវង់ មាន​អ្នកចូលរួម ៣០៩នាក់ ស្រី ២១២នាក់ និង​កុមារ ៧១នាក់ ។
- ផ្សព្វផ្សាយ​អាហារ​រូប​ត្ថ​ម្ភ និង​អនាម័យ​ទឹកស្អាត បាន ០៥ ឃុំ ស្រុក​ត្រាំកក់ និង ១ឃុំ ទៀត នៅ​ស្រុក​ទ្រាំង សរុប​អ្នក​ចូល​ចូលរួម ៧៩២នាក់ ស្រី ៤០៩នាក់ និង​កុមារ ២៥៤នាក់ ។
- ចូលរួម​ទិវា​ប្រកាស​ភូមិ បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF ) នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ ក្រាំង​លាវ ស្រុក​បាទី សរុប​អ្នកចូលរួម​ចំនួន ២១០នាក់ ស្រី ១៧២នាក់ និង​កុមារ​ចំនួន ៣៧នាក់ ។

៣- ខេត្តព្រៃវែងៈ

- បាន​បញ្ជូន​មន្ត្រី០១រូប​ចូលរួម​ផ្សព្វផ្សាយ​ស្តីពី​ទីផ្សារ​អនាម័យ​ការសាងសង់​បង្គន់​ចាក់ទឹក​មាន​តំលៃ​សមស្រប​និង​បាន​ចុះ​ត្រួតពិនិត្យ​បង្គន់​ធ្វើ​បង្ហាញ​របស់​គណ:កម្ម​ការ​អនាម័យ​ភូមិ​សាកល្បង​ចំនួន១៤ភូមិ សម្រេចការ​សាងសង់​ប​ង្គ​ន់​បាន​ចំនួន ៣០បង្គន់ នៅក្នុង​ឃុំ​ឈើកាច់​ស្រុក​បាភ្នំ (ឧបត្ថម្ភ​ដោយ​អង្គការ​ទឹកភ្លៀង​កម្ពុជា)។
- បាន​បញ្ជូន​មន្ត្រី ០១រូប ចូលរួម​សហជា​មួយ​អង្គការ​AOCផ្សព្វផ្សាយ​គម្រោង​ទឹកស្អាត​អនាម័យ​ដល់ គ.អ.ភ និង ប្រជាពលរដ្ឋ​ក្នុងភូមិ ព្រែក​ផ្គាំ ឃុំ​ព្រែក​អ​ន្ទះ ស្រុក​កំពង់លាវ មាន​អ្នកចូលរួម​ចំនួន៥៩នាក់ ស្រី៤២នាក់ ។
- បាន​បញ្ជូន​មន្ត្រី០១រូប​ចូលរួម​មើល​ការសម្ភាស​ន៏​ពី​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ក្នុង​ឃុំ​ឈើកាច់​បាន​ចំនួន១៤ភូមិ មាន​អ្នកចូលរួម​ចំនួន ៤២​គ្រួសារ (ឧបត្ថម្ភ​ដោយ​អង្គការ​ទឹកភ្លៀង​កម្ពុជា)។
- បាន​បញ្ជូន​មន្ត្រី០១រូប​ចូលរួម​សហជា​មួយ​អង្គការ​AOCបណ្តុះបណ្តាល​ស្តីពី​ការងារ​ទឹកស្អាត អនាម័យ ដល់គ.អ.ភ មាន​អ្នកចូលរួម​ចំនួន ០៧នាក់ ស្រី០២នាក់ ក្នុងភូមិ​បន្លេច​ប្រាសាទ ឃុំ​ពាម​មានជ័យ​ស្រុក​ពាម​រក៍ ។

៤- ខេត្តស្វាយរៀងៈ

- បាន​ផ្សព្វផ្សាយ​អំពី​អនាម័យ​សុខភាព​តាម​លំនៅឋាន​និង​ជម្ងឺអេដស៍​នៅ​ឃុំ​ចំនួន៦ បាន១០វគ្គ ដោយមាន​ប្រជាជន​ចូលរួម​សរុប៥២៩នាក់​ស្ត្រី២៤៥នាក់។

៥- ខេត្តកំពង់ស្ពឺៈ

- បានរៀបចំ​ផែនការ​អនុវត្ត​កម្មវិធី​ទីផ្សារ​អនាម័យ ចំនួន៧ភូមិ នៅ​ឃុំ​ជំ​ពូ​ព្រឹក្ស ស្រុក​ឧដុង្គ​ជូនទៅ​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​អង្គការ​យូ​នី​សេ​ហ្វ។
- ចូលរួម​ផ្សព្វផ្សាយ​ការលើកកម្ពស់​អនាម័យ​ជនបទ​ក្រោម​ជំនួយ​របស់​មូលនិធិ​អនាម័យ​សកល​ដែលមាន​អ្នកចូលរួម​ចំនួន ៧០ នាក់ ស្រី ១៦ នាក់ ។

៦- ខេត្ត​ព្រះសីហនុៈ

- បាន​ចុះ​ចែក​សំភារៈ​បង្គន់​អនាម័យ​ដែល​ក្រសួង​ផ្តល់អោយ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣០០ គ្រួសារ គឺ​នៅក្នុង​ឃុំ​បឹង​តា​ព្រហ្ម​និង​ឃុំ​អូរជ្រៅ នៃ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះ​សី​ហនុ បាន​ចប់សព្វគ្រប់​ហើយ​ក្នុង​ផែន ការ​សំរាប់​ឆ្នាំ២០១។លទ្ធផល​ដែល​អនុវត្តន៍​ក្នុងការ​សាងសង់​បានសំរេច ១០០ ភាគរយ​ហើយ​ក្នុងនោះ ឃុំ​បឹង​តា​ព្រហ្ម​ចំនួន​២០០ បង្គន់ ឃុំ​អូរជ្រៅ​ចំនួន១០០ បង្គន់ សរុប​ចំនួន ៣០០ បង្គន់។

៧- ខេត្តកំពង់ឆ្នាំងៈ

- ការងារ​សាងសង់​បង្គន់​ក្នុងភូមិ ត្រពាំង​រាំង និង​ភូមិ ត្រពាំង​ព្រីង ឃុំ អភិវឌ្ឍ​ន៏ ស្រុក​ទឹកផុស សម្រេចបាន១០០ % ស្មើ​ចំនួន ២០០ បង្គន់ ។

៨- ខេត្តពោធិ៍សាត់ៈ

- សាងសង់​បង្គន់​អនាម័យ​ស្ថិតនៅ​ក្នុងភូមិ​ម៉ ឃុំ​មេទឹក ស្រុក​បាកាន​បាន​ចំនួន ៦៧បង្គន់។

៩- ខេត្តកំពង់ធំៈ

- ការងារ​សាងសង់​បង្គន់​អនាម័យ​ចំនួន ២០០ បង្គន់​ស្រុក​ប្រាសាទ​សំបូរ ឃុំ​គោល​ចំនួន ០៥ភូមិ ដោយ​សម្រេច 40 % ស្មើ​ចំនួន ៨០ បង្គន់​ក្រោម​ថវិកា​កម្មវិធី។

១០- ខេត្តសៀមរាបៈ

- សាងសង់​បង្គន់​អនាម័យ​ចំនួន ១៧៨បង្គន់ នៅ​ភូមិ​ត្បែង​លិច និង ត្បែង​កើត ស្រុក​បន្ទាយស្រី អនុវត្តបាន ៤០% ។

១១- ខេត្ត​បន្ទាយ​មាន​ជ័​យៈ

- (គ្មាន​សកម្មភាព)

១២- ខេត្ត​ឧ​ត្ត​មាន​ជ័​យៈ

- នៅ​ថ្ងៃទី០៩-១១ ខែសីហា ឆ្នាំ២០១១ មន្ត្រី​បច្ចេកទេស​នៃ​ការិយាល័យ​សុខភាព​បឋម រួមសហការ​ណ៍​ជាមួយ​អង្គការ CHHRA ចុះ​ធ្វើការ​តាមដាន​និង​ត្រួតពិនិត្យ​ដំណើការ​អនុវត្តន៍​វិធីសាស្ត្រ សហគមន៍​ដឹកនាំ​អនាម័យ​ទាំងស្រុង នៅ​ឃុំ​ក្រសាំង ស្រុក​ចុងកាល់ និង​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មាន ជ័យ។
- នៅ​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១១ លោក​អនុប្រធាន​មន្ទីរ រួមជាមួយ​អនុប្រធាន​កា​រិ​យ​យា​ល័យ​សុខភាព ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ ស្តីអំពី​យុទ្ធសាស្ត្រ​ទីផ្សារ​អនាម័យ ក្នុង​គោលបំណង​ជម្រុញ​ការសាងសង់​និង​ប្រើ ប្រាស់​បង្គន់​អនាម័យ នៅ​សាលប្រជុំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ។

១៣- ខេត្ត​មណ្ឌល​គី​រីៈ

- (គ្មាន​សកម្មភាព)

១៤- ខេត្តព្រះវិហា​រៈ

- បាន​សហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា៖
- ដើម្បី​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តីពី​កម្ម​វី​ធី​សហគមន៍​ដឹកនាំ​អនុវត្តន៍​ទាំងស្រុង​ដែលមាន អ្នក ចូលរួម​សរុប២៥នាក់​ក្នុងនោះ​ស្ត្រី១២នាក់​មកពី ភូមិ​សំរិត​ឃុំ​រតនៈ ភូមិ​ត្រពាំង​ទន្ទឹម​ឃុំរ​ទម និង ភូមិ​ត្នោត​ម្លូ​ឃុំ​របៀប។
- ចុះ​សម្រប​ស​ម្រូ​ល​និង​វាយតម្លៃ​ដើម្បី​បំបាត់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​ដែល​បាន​អនុ​វ-ត្ត​ន៏​កម្ម​វី​ធី​សហគមន៍​ដឹកនាំ​អនុវត្តន៍​ទាំងស្រុង​នៅ​ភូមិ​ព្នៅ​កើត​ឃុំ​ភ្នំពេញ​ស្រុក​គូលែន និង​ភូមិ សែន​គង់​ឃុំ​ចំរើន​ស្រុក​សង្គម​ថ្មី។

បញ្ជាក់ៈ មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​ផ្សេងទៀត​មិនមាន​ផើ្ញ​របាយ​ការ​ណ៏​មក​នាយកដ្ឋាន ។

ឃ. ទិសដៅ​បន្ដៈ

ដើម្បី​សម្រេចបាន​នូវ​ការងារ​ឆ្នាំ២០១១ទាំង​ការងារ​ប្រើប្រាស់​ថវិការដ្ឋ និង​ការងារ​សម្របសម្រួល​ស​ហ​ការ​ជាមួយ នឹង​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍ នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​បាន​លើក​ទិសដៅ​បន្ដ​សម្រាប់​អនុវត្ដ​ក្នុង​ខែ​បន្ដ និង​ត្រីមាស បន្ដបន្ទាប់ ក្នុង​ឆ្នាំ ២០១១ ដូចខាងក្រោម​នេះ៖

‑ ជំរុញ​មន្ដ្រី​ប្រមូល​ទិន្ន័យ​ជា​មូលដ្ឋាន​នៅក្នុង​ខេត្ដ​គោលដៅ​ទាំង ១០ (ខេត្ដ​កណ្ដាល កែប កំពង់ឆ្នាំង កំពង់ចាម សៀមរាប កោះកុង ពោ​ធ៍​សាត់ កំពង់ធំ កំពត និង ខេត្ដ​ព្រះសីហនុ) ដែលមាន១១ ស្រុក ១៥ ឃុំ ៣៧ ភូមិ ជា​តំបន់​គោលដៅ​អនុវត្ត ។
‑ បន្ត​រៀបចំ​កិច្ចសហការ​ជាមួយនឹង​អង្គការ Lien Aid, IDE, WaterShed, SNV លើ​កម្មវិធី​ទីផ្សារ អនាម័យ ។
‑ បន្ត​ការរៀបចំ​ផែនការ និង​កិច្ចសហការ​នានា​ជាមួយនឹង​អង្គការ Plan International-Cambodia ក្នុង​កម្មវិធី​លើកកម្ពស់​អនាម័យ​ជនបទ នៅ​កម្ពុជា ក្រោម​ជំនួយ​មូលនិធិ​សកល​អនាម័យ ។
- បន្ត​កិច្ចសហការ​ជាមួយនឹង​អង្គការ​នានា​ជា​ដៃគូ​លើ​កម្មវិធី​លើកកម្ពស់​អនាម័យ​ជនបទ ។

ង. បញ្ហា​ប្រឈមៈ

ថ្វីត្បិតតែ នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​បាន​ខិតខំ​ពង្រឹង​ការ​អនុវត្ដ​កម្មវិធី​នានា ដើម្បី​លើកកម្ពស់​អនាម័យ ជនបទ​ក្នុង​គោលដៅ​សម្រេច​ឱ្យបាន​ទស្សនៈវិស័យ​គោល​នយោ​បាយ​ជាតិ​ស្ដីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ និង​គោលដៅ​អភិ​វ​ឌ្គ​ន៍​សហស្ស​វត្សរ៍​កម្ពុជា ២០១៥ តែ​យើង​ក៍​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ក្នុងនោះ​រួមមាន៖

‑ មិនទាន់មាន​ទស្សនៈ​ស្របគ្នា​លើ​ការប្រើប្រាស់​ថវិកា​សម្រាប់​សកម្មភាព​លើកកម្ពស់​អនាម័យ​ជាពិសេស ការឧបត្ថម្ភ​ធន​ដល់​គ្រួសារ ដើម្បី​សាងសង់​បង្គន់​អនាម័យ​រវាង​នាយកដ្ឋាន​ជំនាញ និង​អ្នកគ្រប់គ្រង គម្រោង​នានា​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ ដែល​គាំទ្រ​ដោយ​ដៃគូ​អភិវឌ្ឍ។
‑ កង្វះ​ថវិកា​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង និង​ប្រតិ​ប​ត្ដិ​អនាម័យ ។
‑ ទាមទារ​ពេលវេលា​វែង ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​ទម្លាប់​រប​ស់​ប្រជាជន​ក្នុងការ​ប្រតិ​ប​ត្ដិ​អនាម័យ​ល្អ ។
‑ មាន​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ២០១១-២០១៥ តែ​មិនទាន់មាន ផែនការ​សកម្មភាព​ដើម្បី​អនុវត្ដ​យុទ្ធសាស្ដ្រ​នេះ ។
‑ កង្វះខាត​ធនធានមនុស្ស​នៅ​ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ថ្នាក់ស្រុក ខណ្ឌ ដើម្បី​ជួយ​ជំរុញ​ការលើក កម្ពស់​អនាម័យ​នៅតាម​សហគមន៍។

ច. សេចក្ដីសន្និដ្ឋានៈ

ការ​អនុវត្ដ​កម្មវិធី​លើកកម្ពស់​អនាម័យ​ជនបទ​គឺជា​សកម្មភាព​ដែល​ទាមទារ​ពេលវេលា​វែង ពីព្រោះ​ត្រូវធ្វើ​ការផ្លាស់ ប្ដូរ​ទម្លាប់ និង​ផ្នត់គំនិត​របស់​ប្រជាជន។ ទន្ទឹមនឹងនេះ ការ​អនុវត្ដ​គ្មាន​ការសម្របសម្រួល​គ្នា និង​ឯកភាពគ្នា​ក៍ជាក​ត្ដា​មួយ ឈានទៅរក​ភាព​ប្រទាំង​ប្រទើស​គា្ន​លើ​ការជំរុញ និង​លើ​កម្ពស់​អនាម័យ​នៅ​ជនបទ។ ឈរលើ​ស្មារតី​នេះ នាយក​ដា្ឋ​ន​ថែទាំ សុខភាព​ជនបទ​មាន​សំណូមពរ​មួយចំនួន​ដូចខាងក្រោម​នេះ៖

១-ក្រោយ​ពេលដែល​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ត្រូវ​បានអនុម័ត ដោយ ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រុមការងារ​បច្ចេកទេស​ស្ដីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ រួចមក ការ​អនុវត្ដ​កម្មវិធី​លើកកម្ពស់​អនាម័យ​ដែល​គាំទ្រ​ដោ​ដៃគូ​អភិវឌ្ឍ​នានា​ត្រូវ​ផ្អែកលើ​យុទ្ធសាស្ដ្រ​នេះ និង​ត្រូវមាន កិច្ច​សហការគ្នា​ឱ្យមាន​ភាពរលូន និង​ឯកភាពគ្នា​លើ​ទស្សនៈផ្សេងៗក្នុងការ​ជំរុញ និង​លើកកម្ពស់​អនាម័យ​នៅ​ជនបទ។

២-ស្នើសុំ​ឱ្យមាន​ការបង្កើន​ថវិការដ្ឋ​លើ​សេវា​ទន់​សម្រាប់​ប្រើប្រាស់​សកម្មភាព​បំផុស និង​ជំរុញ​ការយល់ដឹង​របស់ ប្រជាជន។

៣-រៀបចំ​ឱ្យមាន​ការផ្សព្វផ្សាយ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ឱ្យបាន​ទូលំ ទូលាយ ដោយមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់​ព​ន្ធ័ និង​ថ្នាក់​ធ្វើ​សេចក្ដីសម្រេច (Decision Maker) ដើម្បី​ជំរុញ​ការ អនុវត្ដ​ឱ្យមាន​ភាពរលូន និង​ប្រសិទ្ធភាព​ខ្ពស់​ទាំង​ការប្រើប្រាស់​ជំនួយ និង​ធនធានមនុស្ស លើ​ការជំរុញ និង​អភិវឌ្ឍ​វិស័យ លើកកម្ពស់​អនាម័យ​ជនបទ។

ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ

Scroll Up