រដ្ឋមន្រ្តី

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី
ក្រសួងអភិវឌ្ឍន៍ជនបទ

ថ្នាក់ដឹកនាំក្រសួង

  • ខុទ្ទកាល័យរដ្ឋមន្រ្តី
  • រដ្ឋលេខាធិការ
  • អនុរដ្ឋលេខាធិការ

ជីវប្រវត្តិសង្ខេប

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីខែមេសា ឆ្នាំ២០១៦
ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីមុនមានតួនាទីជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន កើតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៥១ នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ខេត្តស្វាយរៀង ប្រទេសកម្ពុជា។
ប្រវត្តិការសិក្សា
1957 – 1963 សាលារៀនស្វាយរៀង – ខេត្តស្វាយរៀង, ប្រទេសកម្ពុជា
1963 – 1968 វិទ្យាល័យសុរិយាវង្ស – ខេត្តស្វាយរៀង, ប្រទេសកម្ពុជា
1970 –1972 បញ្ចប់ថ្នាក់មហាវិទ្យាល័យគរុកោសល្យ – រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
1972 –1975 បរិញ្ញាបត្ររងមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច – រាជធានីភ្នំពេញ
1988 –1990 បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច - សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ - ប្រទេសវៀតណាម
1990 បណ្ឌិតផ្នែកសេដ្ឋកិច្ច - សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ - ប្រទេសវៀតណាម
1995 បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Southern California University for Professional Studies សហរដ្ឋអាមេរិក
បទពិសោធន៌ការងារ
1972 - 1975 សាស្រ្តាចារ្យរូបវិទ្យានិងគីមីវិទ្យានៅរាជធានីភ្នំពេញ
1981 - 1985 ប្រធាននាយកដ្ឋានផែនការទូទៅ នៃក្រសួងផែនការ
1986 - 1988 អនុរដ្ឋមន្រ្តី - ក្រសួងផែនការ
1988 - 1990 នាយករងខុទ្ទកាល័យគណបក្សប្រជាជនថ្នាក់កណ្តាល
1990 - 1993 អនុរដ្ឋមន្រ្តី - ក្រសួងពាណិជ្ជកម្ម
1993 -1998 ប្រធានគណៈកម្មការហិរញ្ញវត្ថុនិងធនាគារនៅរដ្ឋសភា
1997 - 2004 សមាជិកនៃគណៈមេធាវីកម្ពុជា
1998 - 2008 រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
2008 – 2013 ទីប្រឹក្សាជាន់ខ្ពស់នាយករដ្ឋមន្រ្តី, ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
2013 - 2016 រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2016 – បច្ចុប្បន្ន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ផ្លូវលេខ ១៦៩(ឆេកូឆ្លូវ៉ាគី) កាច់ជ្រុងមហាវិថីសហព័ន្ធរុស្ស៊ី
រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ២៣ ៨៨៤ ៥៣៩
ទូរសារលេខៈ +៨៥៥ ២៣ ៩៩១ ១១៧
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ