អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយក

តួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទទួលបន្ទុកធ្វើទំនាក់ទំនង សម្របសម្រួល និងគ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក សម្ភារៈ បរិក្ខារ គណនេយ្យ ហិរញ្ញវត្ថុ ផែនការ ស្ថិតិ តាមដាន និងវាយតម្លៃ សហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមទាំងការងារបណ្តះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយ។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយកមួយរូប និងអាចអមដោយអគ្គនាយករងជាជំនួយការតាមការចាំបាច់។ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះចំនួន ៥ គឺ៖

  • នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
  • នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ
  • នាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ
  • នាយកដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវ និង
  • នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ស្វែងយល់ពីព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងអភិវឌ្ឍន៍ជនបទ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២០

នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ជាសេនាធិការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងពង្រឹងការងាររដ្ឋបាល និងការគ្រប់គ្រងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ទាំងវិន័យការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។ ឈរលើមូលដ្ឋានខាងលើនេះ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ...

លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២០

នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ជាសេនាធិការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងពង្រឹងការងាររដ្ឋបាល និងការគ្រប់គ្រងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ទាំងវិន័យការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។ ឈរលើមូលដ្ឋានខាងលើនេះ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ...

លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ ២០២០

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្ដបន្ដសម្រាប់ខែសីហា ឆ្នាំ ២០២០ ក្នុងគោលបំណងពង្រឹង ...

លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនាយកដ្ឋាន ដើម្បីប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារប្រចាំខែឧសភា

នៅព្រឹកថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនាយកដ្ឋាន ដើម្បីប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ...

លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំមន្ដ្រីរាជការក្រោ់មឱវាទនាយកដ្ឋាន ប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ

នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែមីនា លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំមន្ដ្រីរាជការក្រោ់មឱវាទនាយកដ្ឋាន ប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្ដបន្ដសម្រាប់ខែមីនា ឆ្នាំ ...

នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក បានរៀបចំសិក្ខាសាលាស្តីពី ការគ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិក

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក បានរៀបចំសិក្ខាសាលាស្តីពី ការគ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិក ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងពិភាក្សាលើកទិសដៅការងារអនុវត្ដសម្រាប់ខែកុម្ភៈ ឆ្នាំ២០២០ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

ព្រឹកថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនាយកដ្ឋានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងពិភាក្សាលើកទិសដៅការងារអនុវត្ដសម្រាប់ខែកុម្ភៈ ...

រចនាសម្ព័ន្ធគ្រប់គ្រង-អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

យោងអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, អនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១
ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
នាយកដ្ឋាន
រដ្ឋបាលនិងបុគ្គលិក
  • ការិយាល័យកិច្ចការទូទៅ
    និងសន្តិសុខ
  • ការិយាល័យរដ្ឋបាល
  • ការិយាល័យបុគ្គលិក
  • ការិយាល័យបៀវត្សពលកម្ម
នាយកដ្ឋាន
ផ្គត់ផ្គង់និងហិរញ្ញវត្ថុ
  • ការិយាល័យរដ្ឋបាល​
    និងកិច្ចការទូទៅ
  • ការិយាល័យគណនេយ្យ
  • ការិយាល័យហិរញ្ញកិច្ច
  • ការិយាល័យសម្ភារៈ
នាយកដ្ឋាន
ផែនការនិងទំនាក់ទំនងសាធារណៈ
  • ការិយាល័យកិច្ចការទូទៅ
  • ការិយាល័យបច្ចេកវិទ្យាព័ត៌មាន
  • ការិយាល័យផែនការនិងស្ថិតិ
  • ការិយាល័យតាមដាន
    និងវាយតម្លៃ
  • ការិយាល័យអាស៊ាន
    និងសហប្រតិបត្តិការអន្តរជាតិ
នាយកដ្ឋាន
បណ្តុះបណ្តាលនិងស្រាវជ្រាវ
  • ការិយាល័យកិច្ចការទូទៅ
  • ការិយាល័យបណ្តុះបណ្តាល
  • ការិយាល័យស្រាវជ្រាវ
  • ការិយាល័យផ្សព្វផ្សាយ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាល
នាយកដ្ឋាន
អភិវឌ្ឍន៍ជនជាតិភាគតិច
  • ការិយាល័យកិច្ចការទូទៅ
  • ការិយាល័យផែនការ
    និងទំនាក់ទំនងសាធារណៈ
  • ការិយាល័យស្រាវជ្រាវ
    និងអភិវឌ្ឍន៍
  • ការិយាល័យអប់រំ
    និងបណ្តុះបណ្តាល
  • មជ្ឈមណ្ឌលព័ត៌មានជាតិ

ឯកសារនិងរបាយការណ៍ថ្មីៗ

ទទួលបាននូវឯកសារនិងរបាយការណ៍ថ្មីរបស់នាយកដ្ឋាននានា នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

នាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ដីឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ១២ ៦៦៩ ៥៣៥
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia
YouTube Channel: www.youtube.com/MinistryofRuralDevelopment

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ