នាយកដ្ឋានសវនកម្មផ្ទៃក្នុង

ប្រធាននាយកដ្ឋាន

តួនាទីនិងភារកិច្ចរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាអង្គភាព​មួយចំណុះ​ឲ្យ​ក្រសួងអភិវឌ្ឍន៍ជនបទ មាន​ភារកិច្ច និង​ការទទួលខុសត្រូវលើការងារសវនកម្មផ្ទៃក្នុង មានចំនួន ២០ ចំណុចដែលបានចែងក្នុងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ មានការិយាល័យ​ចំណុះ​ដូច​ខាងក្រោម ៖

១-      ការិយាល័យរដ្ឋបាល និងបុគ្គលិក

២-     ការិយាល័យសវនកម្មទី ១

៣-     ការិយាល័យសវនកម្មទី ២

​​​៤-      ការិយាល័យសវនកម្មទី ៣

៥-      ការិយាល័យសវនកម្មទី ៤

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ស្វែងយល់ពីព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងអភិវឌ្ឍន៍ជនបទ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ...
ខេត្តរតនគិរី៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ...
ខេត្តមណ្ឌលគិរី៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ...

រចនាសម្ព័ន្ធគ្រប់គ្រង-នាយកដ្ឋានសវនកម្មផ្ទៃក្នុង

យោងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៨ ស្តីពីការបង្កើតនាយកដ្ឋាន សវនកម្ម ផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ
ប្រកាសលេខ ០១៩៥/០៨ ក.អ.ជ ប្រ.ក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះ នាយកដ្ឋានសវនកម្ម ផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ
ការិយាល័យ
រដ្ឋបាល និងបុគ្គលិក
  • គ្រប់គ្រង ចរាចររាល់ឯកសាររដ្ឋបាល
  • កសាងផែនការ
  • រៀបចំកម្មវិធី និងកាលវិភាគ
  • បូកសរុបធ្វើរបាយការណ៍នានា និងសរុបផែនការ​
  • ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន​ប្រគល់ឲ្យ
ការិយាល័យ
សវនកម្មទី ១
  • ប្រព័ន្ធព័ត៌មានវិទ្យា
  • បរិស្ថាន
  • ទទួលភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ
ការិយាល័យ
សវនកម្មទី ២
  • ប្រតិបត្តិការ
  • តាមដានការអនុវត្តតាមអនុសាសន៍សវនកម្ម
  • ទទួលភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ
ការិយាល័យ
សវនកម្មទី ៣
  • សម្មិទ្ធិកម្ម
  • អនុលោមភាព
  • ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ
ការិយាល័យ
សវនកម្មទី ៤
  • ហិរញ្ញវត្ថុ
  • ការបន្លំ
  • យន្តការគ្រប់គ្រងផ្ទៃក្នុង
  • ទទួលភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ

ឯកសារនិងរបាយការណ៍ថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ផ្លូវលេខ ១៦៩(ឆេកូឆ្លូវ៉ាគី) កាច់ជ្រុងមហាវិថីសហព័ន្ធរុស្ស៊ី
រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ២៣ ៨៨៤ ៥៣៩
ទូរសារលេខៈ +៨៥៥ ២៣ ៩៩១ ១១៧
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia
YouTube Channel: www.youtube.com/MinistryofRuralDevelopment

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ